ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមប្រជុំពិភាក្សាជំរុញការងារចុះបញ្ជីដីធ្លី ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ) ៖  នៅរសៀលថ្ងៃទី ២១ ខែ មេសា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមប្រជុំពិភាក្សាជំរុញការងារចុះបញ្ជីដីធ្លី ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ដែលប្រារព្ធធ្វើនៅសាលាខេត្តបន្ទាយមានជ័យ។

ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ធមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីប្រតិភូក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងមន្ត្រីពាក់ព័ន្ធសរុបប្រមាណជាង ៦០០នាក់ ។

ក្រោយបញ្ជប់កម្មវិធី ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ បាន​ប្រគល់​​សម្ភារៈ​មួយ​ចំនួន​​ ជូន​ដល់​មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ សម្រាប់​ប្រេីប្រាស់​ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ​ ជូន​ដល់​​ប្រជាពលរដ្ឋ​ ផងដែរ​ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។