ព័ត៌មានជាតិ

ឡានដឹកថ្នាំពេទ្យ​​១គ្រឿង​ ​ចត​ក្នុងផ្ទះសុខៗ ស្រាប់​តែ​ឆ្លង​ចរន្ត​ភ្លើង​អា​គុយឆាបឆេះយ៉ាងសន្ធោសន្ធៅ​ !

ភ្នំពេញ​ ៖ រថយន្ត​ដឹក​ថ្នាំពេទ្យ​របស់​ក្រុមហ៊ុន នេ​ត​ឈ័​រ ហ្វា​ម៉ា​មួយ​គ្រឿង ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​រង​ការ​ខូចខាត​ស្ទើរតែ ស្រុង ខ​ណះ​ពេល ដែល​ឈប​ចត​សុក​ៗ នៅ​ក្នុងផ្ទះ​មួយ​កន្លែង ។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​១​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២៥​ខែ តុលា ឆ្នាំ ២០២២ ​នៅ​ចំណុច​ផ្ទះ​ចែកចាយ​ថ្នាំពេទ្យ របស់​ក្រុមហ៊ុន នេ​ត​ឈ័​រ​ហ្វា​ម៉ា ស្ថិត​នៅផ្ទះ​លេខ ២៨៧​អា ផ្លូវលំ ភូមិ ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

​រថយន្ត​មួយគ្រឿង​​ដែល​អគ្គី​ភ័យ​ឆាបឆេះ​នោះ​ម៉ាក​សាំ​យ៉ុ​ង ​ពាក់ស្លាក​លេខ​ ភ្នំពេញ​ ២I-២៨៣៤​ ជា​រថយន្ត​ដឹក​សម្ភារៈ​ និង​ថ្នាំពេទ្យ​របស់​ក្រុមហ៊ុន នេ​ត​ឈ័​រ​ហ្វា​ម៉ា​។

​តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ខ​ណៈពេល​ដែល​រថយន្ត​ឈប់​ចត​នៅ​ក្នុងផ្ទះ ស្រាប់តែ ភ្លើង បាន​ឆាប់ឆេះ​ផ្សែងហុយ​ខ្មួលខ្មាញ់ ចេញពី​រថយន្ត ហើយ​ក្លាយជា​អគ្គី​ភ័យ​យ៉ាង​សន្ធោសន្ធៅ ។ ​ភ្លាម​ៗ​ប្រជាពលរដ្ឋ ក៍​ដូច​ម្ចាស់​រថយន្ត​ក៍បាន​នាំ​គ្នា ជួយ​បាញ់​ពន្លត់​ដែរ តែពុំ​អាច​ទប់ស្កាត់​បាន ។ ​នៅ​ក្នុង​ហេតុ​ការ​រថយន្ត ពន្លត់អគ្គីភ័យ​ចំនួន​២​គ្រឿង​បាន​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​អស់​ទឹក​១​រថយន្ត​ហើយ ភ្លើង បាន​រលត់​ទៅ​វិញ ។

​តាម​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បានអោយ​ដឹង​ថា អគ្គិភ័យ​នេះ​បណ្តាល​អោយ​រថយន្ត​១​គ្រឿង​បាន​រង​ការ​ខូចខាត ស្ទើរតែ​ទាំងស្រុង តែ​ពុំ​បណ្តាល​អោយ​ចេះ​រាល់ដាល់​ទៅ​លំនៅ​ឋាន ប្រជាពលរដ្ឋ នៅ​ក្បែរ​នោះ​ឡើយ​។

តាម​ព័ត៌មាន​អោយ​ដឹង​ថា ការ​កើត​មាន​អគ្គិភ័យ​នេះ​សង្ស័យ​ថា បណ្តាល​មក​ពី​ឆ្លង​ចរន្ត​ភ្លើង​អា​គុយ រថយន្ត ដែល​ឈប់​ចត​ទុក​ចោល​នៅ​ក្នុងផ្ទះ​ ៕សហការី

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។