ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ÷គោលជំហររបស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ធ្វើកិច្ចសហការ ពង្រឹងអង្គការចាត់តាំងរបស់គណបក្ស ដោយពង្រឹង និងពង្រីកទ័ពយុវជនបក្សដើម្បីបម្រើប្រយោជន៍អោយប្រជាជន និងរក្សានិរន្តរភាពនៃសន្តិភាពក្នុងប្រទេសកម្ពុជាយើង

(កំពង់ចាម) :គោលជំហររបស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម គឺត្រូវខិតខំប្រឹងប្រែងធ្វើអំពើល្អ ធ្វើកិច្ចសហការ ពង្រឹងអង្គការចាត់តាំងរបស់គណបក្ស ដោយពង្រឹង និងពង្រីកទ័ពយុវជនបក្សដើម្បីបម្រើប្រយោជន៍អោយប្រជាជន និងរក្សានិរន្តរភាពនៃសន្តិភាពក្នុងប្រទេសកម្ពុជាយើង។
-បន្តការខិតខំរក្សាសមិទ្ធផលដែលមានស្រាប់ និងខិតខំកសាងសមិទ្ធផលថ្មី
-ខិតខំពង្រឹងសមត្ថភាព និងត្រូវខិតខំប្រឹងប្រែងធ្វើការ
-ខិតខំប្រឹងប្រែងរក្សាសាមគ្គីភាពផ្ទៃក្នុង
-ត្រូវមានសមូហភាពដឹកនាំ និងរក្សារបបប្រជុំតាមផែននីមួយៗ
-យុវជនត្រូវធ្វើការប្រមូលផ្ដុំដើម្បីរួមគ្នាធ្វើការងារដើម្បីឱ្យគណបក្សប្រជាជនកម្ពុជាយើងឈ្នះ ក្នុងគោលបំនងឱ្យប្រជាជនយើងបានរស់ក្នងម្លប់សន្តិភាព

-ត្រូវប្រែក្លាយយុវជនយើងឱ្យទៅជាយុវជនគណបក្ស ដើម្បីរួមចំំែណែកធ្វើការងារសង្គមបម្រើប្រយោជន៍របស់ប្រជាជន និងរក្សាសុខសន្តិភាពឱ្យបានគង់វង្ស។

ប្រសាសន៍ណែនាំដ៏មានអត្ថន័យនេះ ត្រូវបាន ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណកម្មធិការកណ្តាល និងជាប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម លើកឡើងនៅក្នុងពិធីបិទកិច្ចប្រជុំបូកសរុបសកម្មភាពការងារឆ្នាំ២០២១ និងលើកទិសដៅការអនុវត្តបន្ត របស់ការងាររបស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម ឆ្នាំ ២០២២ នាព្រឹកថ្ងៃ២២ ខែមករា ឆ្នាំ ២០២២ នាទីស្នាក់ការគណបក្សខេត្ត។ ពិធីនេះក៏មានការអញ្ជើញជាគណៈអធិបតីពី ឯកឧត្ដម ខ្លូត ផន អនុ ប្រធានប្រចាំការ គណកម្មាធិការគណៈបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម និងដោយបានការចូលរួម ពីសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម និងសមាជិក សមាជិកាតាមបណ្ដា ក្រុង / ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត ជាច្រើនរូបផងដែរ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។