ព័ត៌មានជាតិ

ឯកឧត្តមរដ្ធមន្ដ្រី វេង សាខុន បានចាត់ឲ្យក្រុមការងារ នាំយកថវិកាមួយចំនួន ពីរពាន់ដូល្លារអាមេរីក ដើម្បីប្រក់ដំបូលព្រះវិហារបង្ហើយ ឲ្យបានមិនរដូវវស្សា

(ភ្នំពេញ) យោងតាមសំណើរបស់គណៈកម្មការ លោកអាចារ្យ និងព្រះចៅអធិការ វត្តវណ្ណៈគីរីសេដ្ឋា ហៅវត្តត្រពាំងព្រីង តាមរយៈលោកមេភូមិ និងលោកមេឃុំ នៅសប្តាហ៍កន្លងទៅនេះ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ បានចាត់ឲ្យឯកឧត្តម លោក យិន ងួន កូលេនីន អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកតំបែរ ទទួលបន្ទុកចុះជួយឃុំត្រពាំងព្រីង យកថវិកាចំនួន ពីរពាន់ដុល្លារអាមេរិក ដើម្បីទៅប្រគល់ជូនព្រះចៅអធិការវត្តត្រពាំងព្រីង ដើម្បីប្រក់ដំបូលព្រះវិហារបង្ហើយ ឲ្យបានមុនពេលរដូវវស្សា ព្រោះការពារកុំឲ្យមានទឹកជ្រាបចូលក្នុងព្រះវិហារដែលអាចធ្វើឲ្យខូចខាតគំនូរក្នុងព្រះវិហារដែលបានគូររួចហើយនោះ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។