ព័ត៌មានជាតិ

លោកវរសេនីយ៍ទោ សោម សារុន បាននាំយកអំណោយរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និងលោកស្រី ចុះសួរសុខទុក្ខលោក ងួន គឹមលាង ដោយមានជម្ងឺប្រចាំកាយ និងកំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យបង្អែក មិត្តភាព កម្ពុជា ជប៉ុន ស្រុកមង្គលបូរី

(បន្ទាយមានជ័យ) ៖ នៅរសៀលថ្ងៃទី ៣០ ខែ មីនា ឆ្នាំ២០២៤ លោក វរសេនីយ៍ទោ សោម សារុន នាយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នាំយកអំណោយរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ចុះសួរសុខទុក្ខលោក ងួន គឹមលាង ដោយមានជម្ងឺប្រចាំកាយ និងកំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យបង្អែក មិត្តភាព កម្ពុជា ជប៉ុន ស្រុកមង្គលបូរី ។

អំណោយនិងសម្ភារៈរួមមាន: កថវិកា ចំនួន១.០០០.០០០រៀល(មួយលានរៀល) និងអង្ករចំនួន ២០០គីឡូក្រាម ។

ជាមួយគ្នានេះលោក វរសេនីយ៍ទោ សោម សារុន បានពាំការសួរសុខទុក្ខពីសំណាក់ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត ដើម្បីជាការលើកទឹកចិត្ត នាំយកថវិការួមសម្ភារៈខាងលើ ប្រគល់ជូនលោក ងួន គឹមលាង ដែលមានជម្ងឺប្រចាំកាយ និងជូនពរប្អូនឆាប់ជាសះស្បើយ ។

ក្រុមគ្រួសារលោក ងួន គឹមលាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកឧត្តមសេនីយ៍ទោ ស្នងការ ដែលបានចាត់ លោកវរសេនីយ៍នាយការិយាល័យ មកសួរសុខទុកុ្ខដល់រូបលោកផ្ទាល់និងក្រុមគ្រួសារព្រមទាំងឧបត្ថម្ភថវិកា សម្ភារៈ ដល់លោកសម្រាប់ចំណាយក្នុងពេលកំពុងសម្រាកព្យាបាលនេះផងដែរ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។