ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អរគុណដល់ថ្នាក់ដឹកនាំគណបក្សភ្លើងទៀនដែលចេញមុខថ្កោលទោសជនក្បត់ជាតិ សម រង្ស៊ី

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនៃគណបក្សភ្លើងទៀនដែលបានបញ្ជាក់ជំហរច្បាស់លាស់ដោយចេញមុខថ្កោលទោសជនក្បត់ជាតិដែលប្រមាថព្រះមហាក្សត្រ។

សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងចែកស្រូវពូជជូនប្រជាពលរដ្ឋចំនួន ៦៨៤៤គ្រួសារ មកពី៩ក្រុង ស្រុក ៤៨ឃុំ សង្កាត់ និង ២៩៨ភូមិ ដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ នៅខេត្តកំពង់ធំ។

សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ភាពឯកោរបស់អាមេក្បត់ជាតិនេះ គឺវានឹងបន្តតទៅទៀត ដែលសូម្បីតែបក្សដែលខ្លួនបង្កើត ក៏បកមកថ្កោលទោសខ្លួនឯងដែរ។ សម្តេចតេជោ ក៏បានបន្តថា អ្នកណាក៏ដោយ មិនអាចផ្សារភ្ជាប់ខ្លួនជាមួយអាចោរក្បត់ជាតិនេះបានទេ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។