ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ឪពុកម្ដាយ អន ផានិត ជាមនុស្សគួរឲ្យគោរពសម្រាប់ការលះបង់ដើម្បីកូននិងក្រុមគ្រួសារ!

(ភ្នំពេញ) ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ៖ នៅថ្ងៃទី២៥ ខែធ្នូ  ឆ្នាំ២០២៣ ថ្ងៃនេះខ្ញុំបានអញ្ជើញឪពុកម្តាយចៅ
អន ផានិតដោយមានទាំងប្អនស្រីនិង
សាមីខ្លួនផានិតមកផ្ទះរបស់ខ្ញុំ។
ឆ្លងកាត់ការសន្ទនាខ្ញុំពិនិត្យឃើញថា
ឪពុក ម្តាយរបស់ផានិតដែលជាជន
ពិការទាំងពីរនាក់ពិតជាមនុស្សគួរឱ្យ
គោរពសម្រាប់ការលៈបង់ដើម្បីកូន
និងក្រុមគ្រួសារ។
ឯចៅផានិតវិញពិតជាក្មេងប្រកប
ដោយគុណធម៍និងការចេះដឹងសាកសមជាសិស្សប្រឡងជាប់និទ្ទេសA។
ចៅស្រីដែលជាប្អូនរបស់ផានិតបាន
និងកំពុងឈានឆ្ពោះទៅបញ្ចប់ការ
សិក្សានូវកំរិតមធ្យមសិក្សាដើម្បីឈានឆ្ពោះទៅកាន់មហាវិទ្យាល័យ
នា៣ឆ្នាំខាងមុខ។
នេះជាករណីពិសេសដែលខ្ញុំត្រូវជួយ
ដល់ផានិតសម្រាប់ការរៀនសូត្រនៅ
ភ្នំពេញផងនិងឪពុកម្តាយនៅឯស្រុក
កំណើតផង។
ធ្វើយ៉ាងនេះដើម្បីកុំឱ្យផានិតបារម្ភពី
ឪពុកម្តាយនៅឯស្រុកនិងកុំឱ្យឪពុក
ម្តាយបារម្ភពីផានិតដែលរៀននៅ
ភ្នំពេញ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។