ព័ត៌មានជាតិ

ក្រុមការងារ អាវុធហត្ថខណ្ឌច្បារអំពៅ ចុះសួរសុខទុក្ខសមាជិកមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា!

(ភ្នំពេញ) ៖ នារសៀល ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក គិត សុផល មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ បានចាត់ក្រុមការងារចុះសួរសុខទុក្ខ លោកអនុសេនីយ៍ត្រី កែវ សំអាត សមាជិកអាវុធហត្ថខណ្ឌ ដែលកំពុងសម្រាកព្យាបាលជំងឺពោះវៀនដុះខ្នែងនៅមន្ទីរពេទ្យព្រះកេតុមាលា (ពេទ្យ១៧៩) ។

ក្នុងឱកាសសួរសុខទុក្ខនោះ ក្រុមការងារ បាននាំយកថវិកាដែលបានមកពីការចូលរួមរបស់ នាយ នាយរង អាវុធហត្ថខណ្ឌច្បារអំពៅ ក្នុងស្មារតីសាមគ្គីភាព ចំនួន ១,២០០,០០០រៀល (មួយលានពីរសែនរៀល), ទឹកសុទ្ធ និងភេសជ្ជៈចំនួន ០៣កេស ទៅជូនជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារក្នុងការសម្រាកព្យាបាលផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។