ព័ត៌មានជាតិ

ឆ្នាំ២០២០នេះការនាំចេញដំឡុងមីស្រស់ចេញពីកម្ពុជា ទៅកាន់ប្រទេសវៀតណាម មានចំនួនជិតពីរលានតោន(១,៨២លានតោន)

(ភ្នំពេញ) ÷ឯកឧត្តមរដ្ធមន្ដ្រីកសិកម្ម យោងតាមរបាយការទទួលបានពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា៖ គិតចាប់ពីថ្ងៃទី០១ ខែមករា មកទល់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ នេះ ការនាំចេញដំឡូងមីស្រស់ចេញពីកម្ពុជាទៅកាន់ប្រទេសវៀតណាម តាមច្រកព្រំដែនអន្តរជាតិត្រពាំងផ្លុង និងច្រកព្រំដែនទ្វេរភាគីដារ មានចំនួន ជិតពីរលានតោន (១,៨២ លានតោន) ។ ដោយឡែកការនាំចេញ នៅច្រកព្រំដែនទ្វេរភាគីដារ នាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ នេះមានចំនួន ៩ ៧៥៥ តោន (សរុបទាំងពីរច្រកក្នុងមួយថ្ងៃមានចំនួន ១១ ៨២៥ តោន) រីឯតម្លៃនៅមាត់ច្រកសម្រាប់ដំឡូងមីសើមគឺ ៤៦០ រៀល ក្នុងមួយគីឡូក្រាម ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។