ព័ត៌មានជាតិ

(ពត៌មានបន្ថែម) ជនសង្សយ័ជាខ្មាន់កាំភ្លើង ករ​ណី​ផ្ទុះអាវុធនៅក្នុងក្រុងបាត់​ដំ​បង ត្រូវសមត្ថកិច្ចឃាត់ខ្លួន​បា​ន​ម្នាក់ហេីយ!

(បាត់​ដំបង) ៖ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័​សនៃស្នងការដ្ឋាននគរបាលខេត្តបា ត់​ ដំបងបានជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមជ្រាបថា ៖ អនុវត្តតាមបទ​បញ្ជារបស់លោកឧត្តមសេនីយ៍​ទោ សាត គឺមសាន ស្នងការនៃស្នង​ការដ្ឋាននគរបាល ខេត្តបាត់​ដំបង សមត្ថកិច្ចនគរបាលផែនការងារ​ន​គរ​បាលព្រហ្មទ័ណ្ឌ ដែលមាន​លោកវរ​សេនី​យ៍ឯក លឹម ពុទ្ធីឡា ស្នងការរង នៅពេលនេះម៉ោង​១៥និង​០០នាទី​ថ្ងៃទី៨ខែ​ធ្នូឆ្នាំ២០២២បានសហការជាមួយ​សមត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យដែល​មានលោកឧត្តមសេនីយ៍ទោ​ សិទ្ធ​ ឡោះ​ ជាស្នងការ​ធ្វេីការឃាត់ខ្លួនបក្ស​ពួ​កជាជនស័ង្សយបាន​០១​នាក់​​ហេីយ​ ដែលខណ:នេះកំពុងនាំខ្លួនមក​កាន់ស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបងដេីម្បីធ្វេីការ​ស្រាវជ្រាវបន្ត​ រីឯបក្សពួកផ្សេងទៀតកំពុងស្វែងតាមចាប់ខ្លួនជាបន្ត​ទៀត​ ​ចំពោះព័ត៌មានលំអិតសូមជម្រាបជូននៅពេលក្រោយសូមអរគុណ៕សហការី

Processed with Rookie Cam

Processed with Rookie Cam

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។