ព័ត៌មានជាតិ

រថយន្តដឹកឈើរបស់មេឈ្មួញឈ្មោះ ខ្លា បុករថយន្ត អ្នកការសែត ប៉ើងធ្លាក់ប្រឡាយទាំង2!

(ព្រះវិហារ) :រថយន្តសាំយ៉ុងដឹកឈើរបស់មេឈ្មួញជើងខ្លាំងប្រចាំ
ស្រុកជយ័សែននឹងស្រុករវៀង ខេត្តព្រះវិហារ ឈ្មោះ
ខ្លា បានកៀររថយន្តកូរ៉ូឡា របស់អ្នកការសែតប៉ើងធ្លាក់ប្រឡាយ តែមិនបង្ករអោយអ្នកណាម្នាក់រងរបួស
លើយ ។

ហេតុការណ៍នេះបានកើតលើងនៅចំនុចភូមិរំចេក ឃុំ
រមណី ស្រុករៀង ខេត្តព្រះវិហារ កាលពីវេលាម៉ោង
10/15នាទីយប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២។

យោងតាមការបញ្ជាក់របស់លោក សុី វុទ្ឋា ជាអ្នកសាព័ត៍មាន សាមរកត់ បានអោយដឹងថា នឡវេលាម៉ោង
10/15នាទីយប់ថ្ងៃទី27ខែមេសា នៅតាមដងផ្លូវជាតិលេខ62ពីភ្នំដែកទៅខេត្តកំពង់ធំ មានរថយន្តដឹកឈើម៉ាកសាំយ៉ុងដឹកឈើពេញពាក់ផ្លាកលេចភ្នំ
ពេញ2k2467 បើកបរដោយមេឈ្មួញឈ្មោះខ្លា មក
ដល់ចំនុចខាងលើ លោក សុី វុទ្ឋា បានបើករថយន្ត
របស់ខ្លួនម៉ាកកូរ៉ូឡាតាមបនរម៉ាញ់ពីក្រោយ ក្រោយ
ពីចង់ដឹងថារថយន្តដឹកឈើជារបស់មេឈ្មួញណា លោកសុី វុទ្ឋា បាន បន្ថែមល្បឿនរថយន្តមកទន្ទឹមនឹង
រចយននតដឹកឈើរបស់មេឈ្មួញឈ្មោះខ្លា ពេលនោះរថយន្តដឹកឈើបានកៀររចយន្តអ្នកការសែតបណ្តាលអោយខួចខាតផ្នែកខាងស្តាំយ៉ាងដំណំ ចំ
ណែករថយន្ដឹកឈើបានរេចង្កូតធ្លាក់ប្រឡាយទៅមុខ
លែងរួច សូមបញ្ជាក់ជូនផងដែរថា រថយន្តដឹកឈើរបស់មេឈ្មួញឈ្មោះខ្លា ដឹកឈើចេញពីស្រុកជយ័
សែននឹងស្រុករវៀង យកទៅលក់នៅឯខេត្តកំពង៊ធំ
បានដោយសេរីមិនមានសមត្ថកិច្ចណាហ៊ានបង្ក្រាប
លើយ មូលហេតុសមត្ថកិច្ចមិនហ៊ានបង្ក្រាបដោយ
សាមានលោកឧត្តមសេនិយ៍ត្រីម្នាក់កាងពីក្រោយ
បទល្មើសដឹកជញ្ជូនឈើនេះ ។

សមត្ថកិច្ចនៅតាមដងផ្លូវជាតិលេខ62ចាប់ពីភ្នំដែករហូតដល់ខេត្តកំពង់ធំអោយឃើញរថយន្តដឹកឈើ
របស់មេឈ្មួញឈ្មោះខ្លា ក្រវីក្បាលដូចគោស្រាំងទិច
បើកផ្លូវអោយរថយន្តដឹកឈើនេះទៅមកបានដោយ
សេរី ។

មហាជនបានធ្វើសំណូមពរដល់ឯកឧត្តម ប្រាក់
សុវណ្ណ អភិបាលខេត្តព្រះវិហារ សូមមេតាជួយអន្តរា
គមន៍ចំពោះករណីនេះផង

ក្រោយពីកើតហេតុ មានសមត្ថកិច្ចរដ្ឋបាលព្រៃឈើ
រវៀង នគរបាលប៉ុស្តិ នឹងអាវុធហត្ថស្រុករវៀងចុះធ្វើ
អន្តរាគមន៍អូសរថយន្តទាំង2មករក្សាទុកនៅប៉ុស្តិនគរ
បាលឃុំរមណី ដើម្បីចាត់ការបន្តទៅតាមនិតិវិធី ។

ដោយ លោក ឆេង ភារះ

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។