ព័ត៌មានជាតិ

ចូលរួមទាំងអស់គ្នា ដើម្បីបង្ការការពារ ទប់ស្កាត់ រាល់បទល្មើសនានា នៅតាមមូលដ្ឋាន

ខេត្តព្រៃវែង៖ ដើម្បីបង្ការ ទប់ស្កាត់ រាល់បទល្មើសផ្សេងៗនៅតាមមូលដ្ឋាន កម្លាំងនគរបាលខេត្តព្រៃវែង បន្តចុះល្បាតគ្រប់ច្រកល្ហក និងបានអប់រំណែនាំ ជារឿយៗដល់ប្រជាពលរដ្ឋដែលខ្វះការប្រុងប្រយ័ត្ន ធ្វេសប្រហែសទុកមធ្យោបាយ (ម៉ូតូ) និងទ្រព្យសម្បត្តិចោល ជាហេតុបង្កភាពងាយស្រួលដល់ជនល្មើស លួច កាច់កម៉ូតូ និងទ្រព្យសម្បត្តិរបស់បងប្អូនយកទៅបាត់ ។

ក្នុងនាម កម្លាំងនគរបាលខេត្តព្រៃវែង សូមអំពាវនាវយ៉ាងទទូច ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការស្វ័យការពារ បង្កើនការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ចចំពោះការគ្រប់គ្រងថែរក្សាទ្រព្យសម្បត្តិរបស់ខ្លួន ឱ្យដូចសុភាសិតបុរាណខ្មែរបានពោលថា “ប្រហែសបាត់ ប្រយ័ត្នគង់” ។

ជាមួយគ្នានោះ កម្លាំងនគរបាលខេត្តព្រៃវែង ក៏បានចុះសួរសុខទុក្ខ និងសួរនាំប្រជាពលរដ្ឋ ដល់ខ្នងផ្ទះ អាជីវករលក់ដូរតាមបណ្ដាផ្សារ និងទីប្រជុំជននានា អំពីបញ្ហាសន្តិសុខ សណ្ដាប់ ក្នុងមូលដ្ឋានរបស់ពួកគាត់ ក្រែងកើតមាននូវបទល្មើសណាមួយប៉ុន្តែសមត្ថកិច្ចមិនបានដឹង ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។