ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាល សន្សំថវិកាទុកដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រ

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា មានថវិកាគ្រប់គ្រាន់មិនមែនខ្វះថវិកាដូចក្រុមអគតិមួយចំនួនលើកឡើងនោះទេ ហើយថវិកាដែលសន្សំទុកនោះគឺដើម្បីយកទៅជួយប្រជាពលរដ្ឋក្រីក្រ។ សម្តេចបានថ្លែងដូចនេះនៅព្រឹកទី១ ខែតុលា ឆ្នាំ២០២២ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានចាប់ឆ្នោតស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ មករស់នៅក្នុងភូមិ ធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការវាយតម្លៃថា រាជរដ្ឋាភិបាលខ្វះថវិកាទើបមិនបានរៀបចំពិធីបុណ្យអុំទូក គឺការវាយតម្លៃខុស ព្រោះបើរដ្ឋាភិបាលទើបបញ្ចេញថវិកា៨០០លានដុល្លារបន្ថែមទៀតដើម្បីជួយប្រជាពលរដ្ឋក្រីក្រ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។