ព័ត៌មានជាតិ

បុរស ម្នាក់ជា កូនជាង ជួសជុល ម៉ូតូ បាន បាញ់សម្លាប់ កូនស្រី របស់មេជាង រួច បាញ់សម្លាប់ ខ្លួនឯងតាមក្រោយ ដោយសារ ស្ត្រី នោះ មិន ព្រម ស្រឡាញ់ ខ្លួន!

(កំពង់ធំ)  :បុរស ម្នាក់ជា កូនជាង ជួសជុល ម៉ូតូ បាន បាញ់សម្លាប់ កូនស្រី របស់មេជាង រួច បាញ់សម្លាប់ ខ្លួនឯងតាមក្រោយ ដោយសារ ស្ត្រី នោះ មិន ព្រម ស្រឡាញ់ ខ្លួន ។ហេតុការណ៍នេះបាន បង្កឱ្យមាន ការភ្ញាក់ផ្អើល កាលពី វេលា ម៉ោងប្រមាណ ១២ នឹង៣០ នាទី រសៀល ថ្ងៃទី០៧ ខែមីនា ឆ្នាំ ២០២២ នៅ ចំណុច ផ្ទះ ជួសជុល ម៉ូតូ មួយកន្លែង ស្ថិត ក្នុងភូមិ ត្រពាំង ចំបក់ ឃុំ ត្រពាំង ឫស្សី ស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ។

សមត្ថកិច្ចបាន ឲ្យ ដឹងថា ស្ត្រី រងគ្រោះមានឈ្មោះ គង់ គឹម ហ័ន អាយុ ៣១ឆ្នាំ រស់នៅ ភូមិ / ឃុំ កើតហេតុខាងលើ បានស្លាប់ នៅ កន្លែងកើតហេតុ បាញ់ ត្រូវ គល់.ក ខាងឆ្វេងចំនួន១ គ្រាប់ ។ ចំណែកជនបង្ក ឈ្មោះ សុខ សូ យ៉ ន ហៅ ឌី រស់នៅ ភូមិ តស៊ូ ឃុំ តស៊ូ ស្រុក ជ័យ សែន ខេត្តព្រះវិហារ បានបាញ់សម្លាប់ ខ្លួនឯង បែក លលាដ៍ក្បាល បន្ទាប់ពី បាញ់សម្លាប់ ភាគី ខាង ស្រី រួច។
សមត្ថកិច្ចបាន បន្តថា យោងតាម សាក្សី ជា សាច់ញាតិ របស់ ជនរងគ្រោះ បាន ប្រាប់ ឲ្យ ដឹងថា មុន កើតហេតុ ជនបង្ក បានមក សុំ រៀន ធ្វើ ជាង ជួសជុល ម៉ូតូ រយៈពេល ១ ឆ្នាំ ហើយ ប៉ុន្តែ រយៈពេល ៣ ខែ ចុង ក្រោយនេះ ជនបង្ក បាន លួច ស្រឡាញ់ ជនរងគ្រោះ ដែល ត្រូវជា កូនស្រី របស់ មេជាង ប៉ុន្តែ ភាគី ខាង ស្រី មិន ស្រឡាញ់ ។ លុះ ថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២២ ជនបង្ក បាន ទៅលេង ផ្ទះ ខ្លួន នៅឯ ខេត្តព្រះវិហារ ដេក ១ យប់ ហើយក៏ បាន ត្រឡប់មកវិញ រហូតដល់ ថ្ងៃកើតហេតុ ទើប ជនបង្ក យក កាំភ្លើង កែច្នៃ បាញ់សម្លាប់ ជនរងគ្រោះ រួច សម្លាប់ ខ្លួនឯង តែម្ដង ។
សមត្ថកិច្ច បាន សន្និដ្ឋាន ជាបឋម ថា ជនបង្ក ស្រឡាញ់ ជនរងគ្រោះ ប៉ុន្តែ ជនរងគ្រោះ មិន ព្រម ស្រឡាញ់ ទើប បណ្ដាលឱ្យ កើត ករណីឃាតកម្ម នេះ តែម្តង ។ វត្ថុតាង ពាក់ព័ន្ធ នឹង ករណី ឃាត កម្មនេះ មាន អាវុធខ្លី កែច្នៃ ចំនួន ពីរ ដើម នៅ កន្លែងកើតហេតុ៕

ដោយ ឆេង ភារះ

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។