ព័ត៌មានជាតិ

អភិបាលក្រុងព្រៃវែង អញ្ជើញជាអធិបតីក្នុង ពិធីបើកការរដ្ឋានសាងសង់ប្រព័ន្ធលូបង្ហូទឹកចំនួន៧ទីតាំង នៅសង្កាត់កំពង់លាវ!

(ព្រៃវែង) ៖ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆការ ឆ្នាំ២០២១នេះ លោក ម៉ននី បណ្ឌិត អភិបាលនៃគណ:អភិបាលក្រុងព្រៃវែង បានអញ្ជើញជាអធិបតីពិធីបើកការរដ្ឋានសាងសង់ប្រព័ន្ធលូបង្ហូទឹក ៧ទីតាំង សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្ដព្រៃវែង ដែលជាថវិកាមូលនិធិសង្កាត់កំពង់លាវ ។

សូមបញ្ជាក់ជូនថា កន្លងមកទីតាំងទាំង៧នេះ ពេលភ្លៀងធ្លាប់ម្ដងៗ ធ្វើអោយទឹកលិចផ្លូវខ្លាំងជាងគេ ពិបាកក្នុងការទៅមករបស់បងប្អូនប្រជាជនយើង ដូច្នេះទើបរដ្ឋបាលសង្កាត់ សម្រេចដោះស្រាយទីតាំងទាំង៧នេះមុនគេ !។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។