ព័ត៌មានជាតិ

សមត្ថកិច្ចនគរបាលខេត្តបាត់ដំបងរួមគ្នាជាមួយ​សមត្ថកិច្ចនគរបាលខេត្តពោធិសាត់បង្រ្កាបករណី​លួចកាច់សោយកម៉ូតូឃាត់ខ្លួនមុខសញ្ញាចំនួន​០២​នាក់អនុវត្តតាមច្បាប់៖(វីដេអូ)

(បាត់ដំបង) :កាលពីថ្ងៃទី​២១​ ខែ​ ធ្នូ​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ១០និង០០​នាទី​នៅ​ចំណុច​វាលស្រែ​ ស្ថិតក្នុងភូមិ​អណ្តូងត្រាច​ ឃុំ​កំពង់ព្រះ​ ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តម​ សេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នង​ ការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ រួមនឹងយោ​បល់​លោកវរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ​លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នា​យ​ការិយា​ល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ជំនាញ​ និង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ បាន​សហការ​ ជាមួយ​កម្លាំង​នគរបាល​ការិយាល័យព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ​ វ៉ាន់​ តារា​ ជា​នាយរងការិយាល័យ​ និង​ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ ដែល​មានលោក​ វរសេនីយ៍ឯក​ ស៊ុន​ សុវណ្ណ​ ជា​អធិការ​ ​ ចុះ​ប្រតិបត្តិការ​បង្ក្រាប​ ករណី​ លួច​មាន​ស្ថានទម្ងន់​ទោស​ (​ កាច់សោ​យក​ម៉ូតូ​ )​ ចំនួន​០១​ ករណី​ និង​បាន​ធ្វេី​ការ​នាំខ្លួន​ជន​សង្ស័យ​ ០១​ នាក់​ ឈ្មោះ​ លី​ សុខ​ឡេង​ (ហៅ​​ ពៅ​ ផល្លា​ ហៅ ម៉ាប់​ )​ ភេទប្រុស​ អាយុ​ ៣៩​ ឆ្នាំ​ មានទីលំ​នៅ​មិនពិតប្រាកដ​​(​ ជា​អ្នក​ធ្វេី​សកម្មភាព​ )​មក​កាន់​​ស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបងដេីម្បីធ្វេីការ​សាកសួរស្រាវជ្រាវ​ ។

សូមជម្រាបជូនថា​ មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺនៅ​ព្រឹក​ថ្ងៃកេីតហេតុនៅ ចំណុច​វាលស្រែ​ ស្ថិតក្នុងភូមិ​អណ្តូង​ត្រាច​ ឃុំ​កំពង់ព្រះ​ ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​ ជនសង្ស័យ​ខាងលេី​ រួម​នឹង​បក្សពួក​ បាន​ធ្វេីសកម្មភាពកាច់សោរ​យក​ម៉ូតូ​ ០១​ គ្រឿង​ ម៉ាកហុងដា​ឌ្រីម​ សេ​ ១២៥​ ពណ៌​ ខ្មៅ​ស៊េរីឆ្នាំ​ ២០២១​ លេខតួ-​ម៉ាស៊ីន​ ៥៩០៨៥០៩​ ពាក់ស្លាកលេខ​ បាត់ដំបង​ 1AM-8879 ដែល​ជា​របស់​ជនរងគ្រោះ​ ឈ្មោះ​ វ៉ាត់​ មុំ​ ភេទប្រុស​ អាយុ​ ២៤​ ឆ្នាំ​ មានទីលំនៅ​ ភូមិ​អណ្តូង​ត្រាច​ ឃុំ​កំពង់ព្រះ​ ស្រុកសង្កែ​ ខេត្តបាត់ដំបង​។ផ្តេីមពីសក​ម្មភា​ព​​នេះនិងទទួលបាននូវព័ត៌មានពីជនរងគ្រោះទេី​ប​សមត្ថកិច្ចឈានទៅដល់ការបង្រ្កាបនិងឃា​ត់ខ្លួន​បានមុខសញ្ញាម្នាក់រីឯបក្សពួកផ្សេង​ទៀតបាន​រត់គេចខ្លួន។

ឆ្លងតាមរយៈការស្រាវជ្រាវពីជនសង័្សយរូបនេះ​និងដោយបានការសម្របសម្រួលលើនីតិវិធីពី​ឯកឧត្តម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អម​សា​លា​ដំបូង​ខេត្ត​បាត់ដំបង​ នៅថ្ងៃទី​ ២២ ខែ​ ធ្នូ​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ១៥និង១២​ នាទី​នៅ​ចំ​ណុ​ច​ភូមិ​រហាលទិល​ ឃុំ​តាលោ​ ស្រុក​តាលោ​សែនជ័យ​ ខេត្ត​ពោធិ៍សាត់​ សមត្ថកិច្ច​នគរបាលខេត្តបាត់ដំបង​ បាន​សហ​ការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ តាលោ​សែនជ័យ​ នៃស្នងការដ្ឋាននគរបាលខេត្តពោធិសាត់​ ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍​ទោ​ អ៊ុល​ ហៃ​ ជា​អធិការ​ បាន​ធ្វេីការ​នាំខ្លួន​ជន​សង្ស័​យ​​ ០១​ នាក់​ទៀត​ ឈ្មោះ​ ប៉ាល់​ ស៊ីនឿន​ (ហៅ​គឿត​ ព្រីង​ ហៅស្វិត​)​ភេទប្រុស​ អាយុ​ ៥០​ ឆ្នាំ​ មានទី​លំនៅ​ភូមិ​ពុកឆ្មា​ ឃុំ​អន្លង់វិល​ ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​(​ជា​អ្នក​សមគំនិត​)​ ជាមួយជនសង័្សយខាងលេី​មក​កាន់ស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង ។

-*ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចដកហូតវត្ថុតាង​រួម​មាន​ ៖​
-​រថយន្ត​ ០១​ គ្រឿង​ ម៉ាក​ TOYOTA​ Land​Cru​iser​ ពណ៌​ ស​ ស៊េរីឆ្នាំ​ ២០០៩​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2BA-8668
-​ ម៉ូតូ​ម៉ាក​ហុងដា​ ឌ្រីម​ សេ​ ១២៥​ ពណ៌​ ខ្មៅ​ ស៊េរីឆ្នាំ​ ២០១៧​ បិតតែម​ ស៊េរីឆ្នាំ​ ២០២០​លេខ​តួ​-ម៉ាស៊ី ន​ ៩៧៦០១០២​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1FO-19 11 (​ ជា​មធ្យោបាយ​ជិះ​ធ្វេី​សកម្មភាព​ )​
-​ ម៉ូតូ​ម៉ាក​ហុងដា​ ឌ្រីម​ សេ​ ១២៥​ ពណ៌​ខ្មៅ​ស៊េរីឆ្នាំ​២០១៨​បិតតែម​ស៊េរីឆ្នាំ​ ២០២១​ ពាក់ស្លាកលេខ​ កំពត​ 1M-5905 មួយ​គ្រឿង​
-​ ដង្កាប់​មានដង​ពណ៌​ លឿង​ ចំនួន​ ០១​
-​ កូនសោរ​សម្រាប់​ដោះ​គ្រឿង​ម៉ូតូ​ ចំនួន​ ០២​
-​ តួណឺវីស​ មាន​ដង​ពណ៌​ខ្មៅ​ ចំនួន​ ០១​ ដេីម​
-​ កូន​សោរ​មាន​រាង​អក្សរ​ អិល​ (​ L ) ០១​ដេីម​
-​ ដែក​ពណ៌​ ស​ មានរាង​ ៦​ ជ្រុង​ សំលៀង​មុខ​​រាង​សំប៉ែត​ចុង​ស្រួច​ សម្រាប់​កាច់សោរ​ ម៉ូតូ​មាន​ប្រវែង​ ៨០​ សង់ទីម៉ែត្រ​ ចំនួន​ ០៣​
-​ ទូរស័ព្ទ​ដៃ​ សេរី​ចាស់​ ០១​ គ្រឿង​
-​ ស្រោមដៃ​ ចំនួន​ ០១​ គូរ​
-​ កន្ត្រក​ម៉ូតូ​ ចំនួន​ ០៣​

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​ធ្វេីការ​កសាសំ​ណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ ដំ​បង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ច្បាប់៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។