ព័ត៌មានជាតិ

កម្លាំងជំនាញនគរបាលខេត្ត បង្រ្កាបឃាត់ខ្លួនអ្នកលេងល្បែងបញ្ជល់មាន់ចំនួន១១នាក់ និងដកហូតវត្ថុតាងមួយចំនួនទៀត ក្នុងស្រុកជើងព្រៃ !

(កំពង់ចាម) ដោយមានបញ្ជាដោយផ្ទាល់សំណាក់ពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្ត នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១២.៤០នាទី បន្ទាប់ពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់តាំងកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកជេីងព្រៃ ចុះបង្ក្រាបករណី បើក និងលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ភ្នាល់ដាក់ប្រាក់) នៅចំណុចដីទួលឈូក​ ស្ថិតនៅភូមិបឹងជ្រោយ​ ឃុំសូទិព្វ​ ស្រុកជេីងព្រៃ ខេត្តកំពង់ចាម ។

ជាលទ្ធផលសមត្ថកិច្ច បង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន១១នាក់ និងដកហូតវត្ថុតាងមួយចំនួនទៀត។ បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។