ព័ត៌មានជាតិ

សាលាដំបូងខេត្តព្រះវិហារបានចេញដីកាឃុំខ្លួនបណ្ដោះអាសន្នលើជនសង្ស័យជនជាតិចិនម្នាក់និងជនជាតិឡាវម្នាក់រត់គេចខ្លួនពាក់ពាន់និងករណីសារាចរឆ្លងដែនគ្រឿងញៀនខុសច្បាប់ចូលប្រទេសកម្ពុជា

(ព្រះវិហារ) ៖ ករណីសមត្ថកិច្ចចម្រុៈបង្ក្រាបគ្រឿងញៀនឆ្លងដែន ឃាត់ខ្លួនជនសង្សយ័ជនជាតិចិន្ម្នាក់ ដកហូតគ្រឿងញៀនជាង100គីឡូក្រាម កាលពីថ្ងៃទី30ខែសីហា ឆ្នាំ2022 ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រះវិហារបានសម្រេចបញ្ជូនជនសង្ស័យឈ្មោះ TU XUERONG (ធូ សៀរ៉ុង ) ភេទប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិចិន ត្រូវចោទពីបទ រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដាក់ពន្ធធានាគារខេត្តព្រះវិហារបណ្ដោះអាសន្ន។

យោងតាមការចង្អុលបង្ហាញពីឯកឧត្តម ទី សុវណ្ណថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ បានចាត់លោក វុធ សាវី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារសហការជាមួយកម្លាំងប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ចុះបង្ក្រាបករណីដឹកជញ្ជូន ជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់ បានឃាត់ខ្លួន ជនជាតិចិនម្នាក់ឈ្មោះ TU XUERONG (ធូ សៀរ៉ុង )ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន នៅលីវ មុខរបរមិនពិត ប្រាកដ លិខិតឆ្លងដែនលេខ EH3145075 ទីកន្លែងកំណើតនៅស្រុកសានកៅ ខេត្តជាំងស៊ី ប្រទេសចិន ទីលំនៅបច្ចុប្បន្ន អាផាតមិន ហ្វាងចូវ ជាន់ ទី៨ បន្ទប់លេខ៨០៩ ក្បែរផ្សារសុវណ្ណា  ទោសពីមុន ធ្លាប់ជាប់ពន្ធនាគារ ១៣ឆ្នាំ(នៅប្រទេសចិន) ពីបទប្លន់ កាលពីឆ្នាំ2011ដល់ខែឧសភា ដល់ឆ្នាំ2019

កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ភ្នាក់ងារសម្ងាត់ A9-69) បាន មករាយការណ៍ជូន មន្ទីរប្រឆាំងគ្រឿងញៀនថា ឈ្មោះ កែវ បសៃ ភេទប្រុស ជនជាតិឡាវ អាយុប្រហែល 45ឆ្នាំ និងបក្ខពួក បានធ្វើសកម្មភាពដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀនឆ្លងដែន ពីប្រទេសឡាវ មកប្រទេសកម្ពុជា ដោយបានយកគ្រឿងញៀនទៅលាក់ទុកនៅតាមគុម្ពព្រៃបន្ទាត់ព្រំដែន នៅចំណុចមាត់ ច្រាំងភូមិកំពង់ព្រះឥន្ទ ឃុំកំពង់ស្រឡៅ2ស្រុកឆែប ខេត្តព្រះវិហារ បន្ទាប់មកដឹកជញ្ជូនពីខេត្តព្រះវិហារ ទៅប្រគល់ឱ្យអ្នកទទួលនៅរាជធានីភ្នំពេញ ឬខេត្តព្រះសីហនុ។

លុះដល់នៅថ្ងៃទី30ខែសីហា ឆ្នាំ2022 កម្លាំង សមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះ TU XUERONG (ធូ សៀរ៉ុង ) ភេទប្រុស អាយុ 36ឆ្នាំ ជនជាតិចិនខាងលើ ពាក់ ព័ន្ធទៅនឹងការចាំទទួលគ្រឿងញៀន ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុងការបង្ក្រាបខាងលើសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ក្រាមពណ៌ស ប្រភេទកេតាមីន (Ketamin) ទម្ងន់ ១០០.០៨០ក្រាម(១០០គីឡូក្រាម និង៨០ក្រាម) រថយន្ត ០១គ្រឿង ម៉ាក FORD F150 RAPTOR ទូរស័ព្ទដៃមួយគ្រឿង និងវត្ថុតាងជាច្រើនផ្សេងទៀត ។

អំពើខាងលើជាបទល្មើសៈ “ក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន”

រឺឯឈ្មោះ កែវ បសៃ ភេទប្រុស ជនជាតិឡាវ ត្រូវបានរត់គេចខ្លួនបាត់ ៕
ដោយ លោក ឆេង ភារៈ

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។