ព័ត៌មានជាតិ

កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឃាត់​ជនសង្ស័យ​២​នាក់ ករណី​ឆក់​ខ្សែ​.​ក​មាស !

(ភ្នំពេញ) ៖ កម្លាំង​សមត្ថកិច្ច នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០២​នាក់ ខណៈ​បក្ខពួក​ម្នាក់​ទៀត បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ ក្រោយ​ពី​បាន​ធ្វើ​សកម្មភាព​ឆក់​ខ្សែ​.​ក​មាស របស់​ប្រជាពលរដ្ឋ នេះ​បើ​តាមស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។

ករណី​លួច​(​ឆក់​ខ្សែ​ក​)​នេះ កើតឡើង​នៅ​វេលា​ម៉ោង​ប្រហែល​១១​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន រួម​មាន ៖ ទី​១. ឈ្មោះ គង់ ផា​នី​ត ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​វិមាន​ទ្រង់ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ និង​ទី​២. ឈ្មោះ ហៀ​ង សុខ​ហៀ​ង ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​វិមាន​ទ្រង់ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ កំពុង​ឃុំខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​សាកសួរ និង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់ ៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។