ព័ត៌មានជាតិ

ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ជំរុញឲ្យប្រធានអនុសាខាកាកបាទក្រហមស្រុក ខិតខំស្វែងរកអំណោយពីសប្បុរសជននានា ដើម្បីត្រៀមបម្រុងទុកសម្រាប់ជួយប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងគ្រោះថ្នាក់ផ្សេងៗ

(ខេត្តកំពង់ធំ) ថ្លែងនៅក្នុងពិធីពិធីសម្ពោធអគារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោង និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៥០គ្រួសារ នាព្រឹកថ្ងៃទី ១ ខែកុម្ភះ ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ថ្លែងថា ប្រធានអនុសាខាកាកបាទក្រហមស្រុក ត្រូវមានភាពម្ចាស់ការលើខ្លួនឯងនូវការស្វែងរកអំណោយពីសប្បុរសជននានា ដើម្បីត្រៀមបម្រុងទុកសម្រាប់ជួយប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងទទួលរងគ្រោះដោយសារធម្មជាតិនានា ឲ្យបានទាន់ពេលវេលា ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយសារអត់អាហារដោយយើងមិនបានដឹងនោះទេ។

ទន្ទឹមនឹងនោះឯកឧត្តម សុខ លូ អំពាវនាវឲ្យអាជ្ញាធរ និងមន្ត្រីជំនាញ បន្ថែមនូវការអប់រំ និងផ្សព្វផ្សាយ អំពីបញ្ហាសំរាម ដល់ប្រជាពលរដ្ឋ​ សិស្សានុសិស្សតាម​មធ្យោបាយ​ណាមួយ​ ដើម្បីចូលរួមសម្អាតបរិស្ថាន ការរក្សាអនាម័យនៅបរិវេណជុំវិញផ្ទះ ក៏ដូចជានៅកន្លែងសាធារណៈ អោយបានស្អាត ជាពិសេស ការ​បន្ទូបង់​ ត្រូវរក​កន្លែង​គួរសម​ (បន្ទប់ទឹក)​ មិនមិនត្រូវបន្ទូបង់គ្រប់ទីកន្លែងទេ ដោយផ្តេីម​ការភ្ញាក់រលឹកពីខ្លួនយេីង​ សូម​ចូមរួម​អនុវត្ត​ទាំងអស់គ្នា​ ។

លើសពីនេះទៀត ឯកឧត្តម អភិបាលខេត្តកំពង់ធំ សូមអំពាវនា​ដល់​ក្មួយៗ​ បងប្អូន​ទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា រាល់ការបើកបរម៉ូតូ​ ត្រូវពាក់មួក​សុវត្ថិភាព​ ទាំងអ្នកបើកបរនិងអ្នករួមដំណើរ បេីក​បរ​រថយន្ត​ ត្រូវពាក់​ខ្សែ​ក្រវាត់​ សូមចូលរួមគោរ​ពចរាចរណ៍​ទាំងអស់គ្នា​ ។ ម្យ៉ាងវិញទៀត សូម​ក្មួយៗ​ ជៀស​អោយឆ្ងាយ​ពីគ្រឿងញៀន​ កុំ​ស្តាប់ពី​ជនណាម្នាក់ថា​ ថ្នាំនេះ​ជួយអោយស្អាត​ រៀន​ពូកែ​ សូមកុំជឿអោយសោះ​ ហេីយហេីយក៏មិនត្រូវសាកល្បងដែរ និង រស់នៅតាមបែបកន្លងថ្មី ដោយរក្សាគម្លាតសុវត្ថិភាព មិនត្រូវមានការជួបជុំ ដើម្បីជៀសវាងនូវការឆ្លងជំងឺកូវីដ ១៩ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។