ព័ត៌មានជាតិ

ឯកឧត្តមរដ្ធមន្ដ្រី ឌិត ទីណា បានបន្តជួបពិភាក្សាការងារជាមួយលោកជំទាវ អគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបា

(ភ្នំពេញ) ៖ បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយលោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌា នៅរសៀលថ្ងៃទី៥ ខែធ្នូដដែល ឯកឧត្តម ឌិត ទីណា រដ្ធមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តជួបពិភាក្សាការងារជាមួយលោកជំទាវ Liurka Rodriguez Barrios អគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបា។

ឯកឧត្តមរដ្ធមន្ដ្រីកសិកម្ម សូមថ្លែងអំណរគុណដល់លោកជំទាវ ដែលបានអញ្ជើញរូបខ្ញុំបាទ និងមន្ដ្រីនៃក្រសួងកសិកម្ម ទៅបំពេញទស្សនកិច្ចនៅប្រទេសគុយបា។ ខ្ញុំក៏បានសម្ដែងការស្វាគមន៍ចំពោះបំណងរបស់លោកជំទាវ ដែលស្នើឱ្យកម្ពុជាបញ្ចូនអ្នកបច្ចេកទេសដំណាំស្រូវទៅគុយបា ដើម្បីធ្វើការពិសោធន៍និងបង្ហាត់បង្ហាញដោយផ្ទាល់អំពីការដាំដុះដំណាំស្រូវ។

ជាការឆ្លើយតប កម្ពុជានឹងរៀបចំគណៈប្រតិភូកម្ពុជាមួយក្រុម ដែលក្នុងនោះមានការចូលរួមពីមន្ដ្រីជំនាញនៃក្រសួងកសិកម្ម ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីពិនិត្យ សិក្សា និងឈានទៅអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសដំណាំស្រូវ នៅប្រទេសគុយបា។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។