ព័ត៌មានជាតិ

ទូកដ​១​គ្រឿង ដឹក​មនុស្ស​១២​នាក់ លិច​នៅ​កណ្តាល​ទន្លេស្រែពក បាត់​ខ្លួន​ម្នាក់ និង​ម៉ូតូ​៤​គ្រឿង!

(ខេត្តរតនគិរី​) ៖ ខណៈដែល​ជំ​នួន​ទឹកភ្លៀង ​កំពុងជន់ឡើង​នៅ​បណ្តា​ខេត្ត​ភាគ​ឦសាន ទូកដ​មួយ​គ្រឿ​ង បាន​លិច​នៅ​ទន្លេស្រែ​ពក បណ្ដាល​ឱ្យ​បាត់ខ្លួន​មនុស្សម្នា​ក់ ខណៈ១១នាក់​ផ្សេងទៀត ត្រូវ​បាន​ជួយសង្គ្រោះ​បាន​ទាន់ពេល​វេលា​។

ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ត្រង់ចំណុចចម្លងទូកដ ស្ថិតនៅភូមិ៥ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ។

មន្ត្រី​នគរបាល បានឲ្យដឹង​ថា ឧបទ្ទវហេតុ​លិចទូកដ ១គ្រឿងនេះ ដោយសារ​ផ្ទុក​លើសចំណុះ គឺ​មនុស្ស​រហូតដល់១២នាក់ និង​ម៉ូតូ ៤គ្រឿង ហើយ​បើកបរ​ចំកន្លែង​ទឹកហូរ​កួច​ខ្លាំង ។

មន្ត្រី​នគរបាល បន្តថា ជនរងគ្រោះដែលបានបាត់ខ្លួននោះ ឈ្មោះ ជី សឿង ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ៥ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី និងលិចបាត់ម៉ូតូចំនួន៤គ្រឿង រួមមាន៖ ម៉ូតូម៉ាកហុងដាឌ្រីម ចំនួន២គ្រឿង និងម៉ូតូម៉ាក វេវ ឆ្លាមចំនួន ២គ្រឿង។

ទោះជាយ៉ាងណា កម្លាំងអធិការនគរបាលស្រុកកូនមុំ និងកម្លាំងអាវុធហត្ថស្រុក បានចុះមកអន្តរាគមន៍ កំពុងស្វែងរកអ្នកដែលបានបាត់ខ្លួននោះ៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។