ព័ត៌មានជាតិ

ពិធីចែកពូជកូត្រីអណ្ដែង និងចំណីត្រីជូន កសិករបណ្ដុះអាជីវកម្ម ចិញ្ចឹមត្រីអណ្ដែងនិងត្រីប្រាចំនួន៣០គ្រួសារស្រុកព្រះស្ដេច

(ខេត្តព្រៃវែង) ÷យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃអង្គារ ២ កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែងបានចុះចែកពូជកូនត្រីអណ្តែង និងចំណីត្រីជូនកសិករបណ្ដុំអាជីវកម្មចិញ្ចឹមត្រីអណ្ដែងនិងត្រីប្រាចំនួន ៣០ គ្រួសារ ដែលរស់នៅក្នុងភូមិក្រសាជេត ឃុំ រំចេកស្រុកព្រះស្ដេច និងចំនួន១៥ គ្រួសារទៀត បានផ្តល់ជូនកូនតីអណ្ដែងពូជសរុបចំនួន ៤០ ០០០ ក្បាល និងចំណីត្រីសរុប ៤០ បាវ ។

ដោយឡែក នៅភូមិ ជោគជ័យ ឃុំបាបោង ស្រុកពាមរក៍ មាន ១៥ គ្រួសារ ទទួលបានចំណីត្រីសរុប ៥០ បាវ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។