ព័ត៌មានជាតិ

បាក់​ប្លង់​សេ​វ៉េ​រ៉​ង់ដា​ ភូមិ​គ្រឹះ​មួយ​កន្លែងនៅខណ្ឌ​សែន​សុខ ​សង្កត់​កម្មករ​​ស្លាប់ម្នាក់រងរបួសម្នាក់!

(ភ្នំពេញ) ​៖ ហេតុការណ៍​​ខាងលើ​នេះ​បានបង្ក​ការ​ភ្ញាក់​ផ្អើល​​កើតឡើងកាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២២ ស្ថិត​នៅ​ក្នុងភូមិ គ្រឹះ​មួយ​កន្លែង ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវលំ ក្នុងភូមិ​សំរោង​ទាវ សង្កាត់​ក្រាំង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ និង​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់ ។

ជន​រង​គ្រោះ​រូប​នោះ​ភ្លាម​ៗ ពុំ​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ ត្រូវ​បាន​សមត្ថកិច្ច​រួម​ទាំង​អាជ្ញាធរ នាំ​គ្នា យក​គ្រឿងចក្រ​កកាយ​យក​ចេញ​ និង​បញ្ជូន​ទៅ​កាន់​ឈាបនដ្ឋាន​វត្ត​ក្រាំងធ្នង់​ ដើម្បី​ប្រគល់​អោយ​ក្រុម​គ្រួសារ​​រៀបចំធ្វើបុណ្យ​តាម​ប្រពៃណី ។

​តាម​​ប្រភព​ព័ត៌មាន​​បាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ នៅ​វេលា​ម៉ោង​ប្រមាណ​៨​ព្រឹក ក្រុម​ជាង​បាន​ចាក់​ប្លង់​សេ​ពិ​​តាន​វ៉េ​រ៉​ង់​ដា​នៅ​មុខ​ភូមិ​គ្រឹះ​ខាងលើ និង​រួចរាល់​​នៅ​វេលា​ម៉ោង​ប្រមាណ​ជាង​៩​ព្រឹក ហើយ​កម្មករ​រង​គ្រោះ​កំពុង​តែ​វី​បេតុង​អោយ​ស្មើរ ស្រាប់តែ​បា.ក់​កាច់​ជើង​សសរ និង​​រន្ទា​ បណ្តាល​ឱ្យ​ធ្លា.ក់​កម្មករ​រូប​នោះ​ក.ប់​នៅ​ក្នុង​បេតុង ដែល​ទើប​ចាក់​រួច​ ។ ​ភ្លាម​ៗនោះ​ កម្មករ​ផ្សង​ទៀត មិន​អាច​ជួយ​សង្គ្រោះ​បានឡើយ​ ក៏​បាន​រាយការណ៍​ទៅ​ម្ចាស់​ការដ្ឋាន និង​​បង្កការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច និង​អាជ្ញាធរ​ចុះ​ទៅជួយ​​អន្តរាគមន៍ ដោយ​យក​គ្រឿងចក្រ​ទៅ​កកាយ ដើម្បី​យក​ស.ព​ជនរងគ្រោះ​​ចេញ​។

តាម​​ប្រភព​ព័ត៌មាន​អោយ​ដឹង​បន្តទៀត​​ថា ការដ្ឋាន​ភូមិ​គ្រឹះ​​ខាងលើ​នោះ បាន​ដំណើរការ​សាងសង់ ប្រមាណ​ជាង​១​ឆ្នាំ​ហើយ ដោយ​សង់​បាន​គ្រោង និង​រៀប​ឥដ្ឋ​រួច​ហើយក៍​បាន​ចាក់​ពិ​តាន​​វ៉េ​រ៉​ង់​ដា​នៅ​ផ្នែក​ខាង​មុខ ស្រាប់តែ​ខុស​បច្ចេកទេស​ បណ្តាល​អោយ​បា.ក់​ធ្លាក់​ពិ​​តាន​បែបនេះ​​តែ​ម្តង ។

គិតមកត្រឹមវេលា​ម៉ោង​ជាង​​៣រសៀលថ្ងៃ​​ដដែល​នេះដែរ ជន​រង​គ្រោះដែលបាត់បង់ជីវិតត្រូវគេស្គាល់​​ឈ្មោះ ភិន សា​រ៉ុ​ន​ ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ​ ជា​មេជាង​សំណង់ មាន​លំនៅ​ភូមិ​ដូង ឃុំ​ដូង ស្រុករ​មាស​ហែក ខេត្តស្វាយរៀង​ ៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។