ព័ត៌មានជាតិ

​បង្ក្រាប​ករណី​ លួច​មាន​ស្ថានទម្ងន់ទោស​ (​ ឆក់​យក​ទូរស័ព្ទ​ដៃ​ មិន​បាន​សម្រេច​ )​ ០១​ ករណី​.!

(បាត់ដំបង) ៖ លោកវរសេនីឯក ឈឿន គឹមសុង ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ ។

​ 🌼​ ដោយអនុវត្ត​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី​ ឯកឧត្ដម​ ឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ ក៏ដូចជា​លោក​ ឧត្ដមសេនីយ៍​ត្រី​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ លោក​ វរសេនីយ៍ឯក​ ឈឿង​ គឹម​សុង​ ស្នងការរង​ ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ លោក​ វរសេនីយ៍ឯក​ ចៀក​ ថានិន​ នាយការរិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ និង​មាន​ការ​សម្របសម្រួល​ទៅ​លេី​នីតិវិធី​ពី​ ឯកឧត្ដម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​ នៅ​ថ្ងៃទី​ ១៩​ ឧសភា​ ឆ្នាំ​ ២០២៣​ វេលាម៉ោង​ ១១:០០​ នាទី​ នៅ​ចំណុច​ភូមិ​ពពាលខែ​ ឃុំ​អូរតាគី​ ស្រុក​ថ្មគោល​ ខេត្ត​បាត់ដំបង​ កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ បាន​សហការ​ជាមួយ​កម្លាំង​ អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល​ ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ លួច​មាន​ស្ថានទម្ងន់ទោស​ (​ ឆក់​យក​ទូរស័ព្ទ​ដៃ​ មិន​បាន​សម្រេច​ )​ ០១​ ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ ជនសង្ស័យ​ ០១​ នាក់​ មក​កាន់​ស្នងការដ្ឋាន​ ឈ្មោះ​ ភ័ក្រ​ សុខនី​ ហៅ​ ទ្រូ​ ភេទប្រុស​ អាយុ​ ១៧​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ពពាលខែ​ ឃុំ​អូរតាគី​ ស្រុក​ថ្មគោល​ ខេត្ត​បាត់ដំបង​ ។

👉​ កាល​ពី​ថ្ងៃទី​ ១៣​ ខែ​ ឧសភា​ ឆ្នាំ​ ២០២៣​ វេលាម៉ោង​ប្រហែល​ ១៥:១៥​ នាទី​ នៅ​ចំណុចលេី​ផ្លូវ​បេតុង​ ស្ថិតនៅ​ក្នុង​ភូមិ​ព្រែកមហាទេព​ សង្កាត់​ស្វាយប៉ោ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ជនសង្ស័យ​ខាងលើ​រួម​ជាមួុ​បក្សពួក​ម្នាក់​ទៀត​ មិន​ស្គាល់​ឈ្មោះ​ (​ រត់គេចខ្លួន​ )​ បាន​ជិះ​ម៉ូតូ​ ០១​ គ្រឿង​ ម៉ាក​ ហុងដា​ ឌ្រីម​ សេ​ ១២៥​ ពណ៌​ខ្មៅ​ មិន​ស្គាល់​ស៊េរី​ឆ្នាំ​ និង​ ស្លាកលេខ​ ទៅ​ធ្វេី​សកម្មភាព​ឆក់​យក​កាបូប​របស់​ជនរងគ្រោះ​ ឈ្មោះ​ ពូន​ គឹម​ហៀក​ ភេទស្រី​ អាយុ​ ២៥​ ឆ្នាំ​ មាន​មានទីលំនៅ​ភូមិ​កាប់គោថ្មី​ សង្កាត់​អូរចារ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ក្នុង​ពេល​ដែល​ជនរងគ្រោះ​កំពុង​ជិះ​ម៉ូតូ​ទៅ​ធ្វេីការ​ តែ​មិន​បាន​សម្រេច​ ភ្លាម​នោះ​ជនរងគ្រោះ​ក៏បាន​ដួល​ម៉ូតូ​ ជនសង្ស័យ​ទាំង​០២​ នាក់​ក៏បាន​ជិះ​ម៉ូតូ​រត់​គេច​ខ្លួន​បាត់​ រហូត​មក​ដល់​ថ្ងៃខែ​ ខាងលេី​ ទេីប​កម្លាំង​យេីង​ធ្វេីការ​នាំខ្លួន​ជនសង្ស័យបាន​​ម្នាក់​ ។

👉​ ចំពោះ​ជនសង្ស័យ​ម្នាក់​ទៀត​ដែល​កំពុង​រត់​គេច​ខ្លួន​កម្លាំង​យេីង​កំពុង​ធ្វេីការ​ស្រាវជ្រាវ​តាម​ឃាត់ខ្លួន​យក​មក​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​ ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលេី​ ត្រូវ​បាន​ការិយាល័យ​ជំនាញ​កសាង​សំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។ដោយ ព្រំ ហន

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។