ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង​ អញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ​ ជូនដល់ជនក្រីក្រលំបាកខ្វះខាតនៅស្រុកពាមជរ

(ខេត្តព្រៃវែង) ÷បានអញ្ជេីញជាអធិបតីក្នុងពិធីចែកអង្ករដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ​ ជូនដល់ជនក្រីក្រលំបាកខ្វះខាតនៅស្រុកពាមជរ។

ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២០ ជា​ សុមេធី​ អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង​ និងលោក ពេជ្រ ជីវន្ត អ្នកតំណាងរាស្រ្តមណ្ឌលព្រៃវែង បានអញ្ជេីញជាអធិបតីក្នុងពិធីចែកអង្ករដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ​ ជូនដល់ជនក្រីក្រលំបាកខ្វះខាតនៅស្រុកពាមជរ។

ក្នុងពិធីនេះ ក៍មានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី គណៈអភិបាលស្រុក មន្រ្តីរាជការសាលាស្រុក និងប្រជាពលរដ្ឋមួយចំនួនក្នុងស្រុកពាមជរផងដែរ។

សូមបញ្ជាក់ផងដែរថា ដោយមានបញ្ហាប៉ះពាល់ជីវភាពរស់នៅដោយសារជម្ងឺសកល កូវីដ-១៩ បានឆ្លងរីករាលដាលនៅកម្ពុជាផងដែរ ទើបសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ បានប្រគល់ស្បៀងមួយចំនួនឲ្យរដ្ឋបាលខេត្តទុកសម្រាប់ចែកជូនដល់ជនក្រីក្រខ្លាំងចាំបាច់បំផុតសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃនៅមូលដ្ឋាន ទោះជាមានបន្តិចបន្តួចពិតមែន តែវាចាំបាច់ខ្លាំងសម្រាប់ជួយអ្នកក្រីក្រនាពេលនេះ។

អំណោយដែលបានចែកជូននាពេលនេះ ក្នុង១គ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម និងថវិកាមួយចំនួន សំរាប់៤៨០គ្រួសារមកពីឃុំចំនួ ន ៣ គឺឃុំស្វាយភ្លោះ ឃុំព្រែកក្របៅ និងឃុំកោះចេក ស្រុកពាមជរ។

ជាថ្មីម្តងទៀតលោក អភិបាល​ខេត្ត សូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងប្រជាពលរដ្ឋទាំងអស់នាពេលនេះ ជួបនូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។