ព័ត៌មានជាតិ

ឯកឧត្តម ប៉ែន កុសល្យ ដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យច្រកទ្វារព្រំដែនតាមខ្សែក្រវ៉ាត់លើជួរភ្នំដងរែក ត្រង់ចំណុចថ្មដូន និងចាន់ក្រហមក្នុងភូមិសាស្រ្តខេត្តឧត្ដរមានជ័យ

(ឧត្ដរមានជ័យ)៖ នាថ្ងៃសុក្រ ៦រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណ:អភិបាលខេត្តឧត្ដរមានជ័យ និងជាប្រធានគណៈកម្មការ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ខេត្តឧត្ដរមានជ័យ (គ.ប.ក.១៩.ឧជ) ដឹកនាំក្រុមការងារបានអញ្ជើញចុះពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិជាំ ស្ថិតក្នុងស្រុកអន្លង់វែង ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ស្ថិតក្នុងក្រុងសំរោង ច្រកទ្វារព្រំដែនអន្តរជាតិជប់គគី ស្ថិតក្នុងស្រុកបន្ទាយអំពិល និងចុះសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធដែលឈរជើងតាមខ្សែក្រវ៉ាត់ព្រំដែនលើជួរភ្នំដងរែក ត្រង់ចំណុចថ្មដូន និងចាន់ក្រហម ស្ថិតក្នុងសស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ ដោយអនុវត្តតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការបិទខ្ទប់ជាបណ្តោះអាសន្នសម្រាប់រយៈពេល ១៤ ថ្ងៃ ដោយគិតចាប់ពីវេលាម៉ោង ២៣:៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។ សំដៅទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ដែលបណ្តាលមកពីមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) ក៏ដូចជាទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះក្នុងភូមិសាស្ត្រខេត្តឧត្ដរមានជ័យ។

ឯកឧត្ដមអភិបាលខេត្ត បានបញ្ជាក់ថាការបិទព្រំដែនជាបណ្តោះអាសន្ននេះគឺសម្រាប់អ្នកដំណើរចេញ-ចូល លើកលែងតែការដឹកជញ្ជូនទំនិញ និងករណីពិសេសដែលមានការអនុញ្ញាតរបស់អាជ្ញាធរមានសមត្ថកិច្ច ជាអាទិ៍ ករណីអ្នកជំងឺសង្គ្រោះបន្ទាន់ ទើបអាចធ្វើដំណើរបាន។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។