ព័ត៌មានជាតិ

គណៈបញ្ជាការឯកភាពខណ្ខដូនពេញ ចូលរួមអនុវត្តបំរាមគោចរ របស់រាជរដ្ឋាភិបាល ដើម្បី បញ្ឈប់ការឆ្លងជម្ងឺ កូវីដ-១៩ !

(ភ្នំពេញ) នៅយប់ ថ្ងៃទីថ្ងៃសុក្រ ទី៣០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ០៩:០០ នាទីយប់ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានចាត់អោយ គណៈអភិបាលខណ្ឌ អធិការនគរបាលខណ្ឌ បញ្ជាការកងរាជអាវុធហត្ថខណ្ឌ សង្កាត់ទាំង១១ និង កម្លាំងប្រជាការពារខណ្ឌ សហការ ដាក់គោលដៅ អនុវត្តសេចក្តីសម្រេចលេខ២៤៩/២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យ យានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរ គ្មានលិខិតអនុញ្ញាត ត្រឹមត្រូវ រួមទាំងការលក់ដូរគ្រប់ប្រភេទ ជាពិសេស ការលក់ដូរ នូវសារធាតុស្រវឹង ក្នុងអំឡុងពេលដាក់ចេញ បម្រាមគោចរ ដោយផ្អាកជាបណ្ដោះអាសន្ននូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាព ការងារ មុខរបរ ឬអាជីវកម្ម នៅចន្លោះម៉ោង២១ ដល់ម៉ោង៣ភ្លឺ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តាមសេចក្ដីសម្រេចលេខ ២៤៩/២១ សសរ របស់រដ្ឋបាលរាជធានីភ្នំពេញចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។