ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែវិច្ឆិកា និងលើកទិសដៅអនុវត្តខែធ្នូ ឆ្នាំ២០២១

(ខេត្តតាកែវ) ៖ នៅព្រឹកថ្ងៃចន្ទ ១០រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃ២៩ ខែវិច្ឆិកា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែវិច្ឆិកា និងលើកទិសដៅអនុវត្តខែធ្នូ ឆ្នាំ២០២១ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តតាកែវ។ កិច្ចប្រជុំនេះ មានការចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ជាស្នងការរងទាំងអស់ លោកនាយការិយាល័យជំនាញទាំង៣២ លោកមេបញ្ជាការវរសនាតូចការពារព្រំដែនគោកលេខ៦០៣ លោកអធិការនគរបាលគ្រប់ស្រុក ក្រុង និងលោកនាយប៉ុស្តិ៍ច្រកទ្វាទ្វេរភាគីកំពង់ក្រសាំង។ បន្ទាប់ពីស្តាប់ការអានរបាយការណ៍ប្រចាំខែរបស់ការិយាល័យជំនាញ លោកឧត្តមសេនីយ៍ទោ ស្នងការ បានក្រើនរំលឹកដល់បណ្តាអង្គភាពជំនាញ អធិការដ្ឋាននគរបាលគ្រប់ស្រុក ក្រុង ត្រូវបង្កើនការយកចិត្តទុកដាក់លើការងារស្រាវជ្រាវបង្ក្រាបបទល្មើសនានា ជាពិសេសបទល្មើសគ្រឿងញៀន បទល្មើសព្រហ្មទណ្ឌ ដើម្បីបង្ក្រាបបានទាន់ពេលវេលា រក្សាសន្តិសុខក្នុងមូលដ្ឋានជូនប្រជាពលរដ្ឋ ការងាររឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ការងារទប់ស្កាត់រាល់ចលនាប្រមូលផ្តុំតវ៉ាផ្សេងៗដែលអាចបង្កចលាចល អសន្តិសុខក្នុងសង្គម ដែលផ្តើមចេញពីក្រុមឧទ្ទាមក្រៅច្បាប់ និងគ្រប់បណ្តាអង្គភាពត្រូវតាមដានពីសុខទុក្ខរបស់មន្ត្រីក្រោមឱវាទដើម្បីរួមគ្នាដោះស្រាយសម្រាលទាំងបញ្ហាជីវភាព សុខុមាលភាពជូនពួកគាត់ និងពង្រឹងការអនុវត្តវិន័យរបស់កងកម្លាំង ការប្រចាំការ ត្រៀមចុះជួយប្រជាពលរដ្ឋក្នុងករណីមានគ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើងជាយថាហេតុ ព្រមទាំងដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងរំលឹកដល់មន្ត្រីនគរបាលទាំងអស់បន្តយកចិត្តទុក្ខការពារសុខភាពដើម្បីជៀសផុសពីការឆ្លងជម្ងឺកូវីដ១៩ តាមវិធានសុខាភិបាល ជាពិសេសវិធានការ ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។