ព័ត៌មានជាតិ

នេន សីហា នឹងវត្តដែលនេនគង់នៅ ប្រហែលជាមានសង្ឃឹម ព្រោះសម្តេច តេជោ ហ៊ុន សែន ចាប់អារម្មណ៍ !

(ភ្នំពេញ) ៖ សម្តេចតេជោ ហ៊ុន សែន ៖ ព្រឹកមុិញបានជួបកូនអួន សារ៉ាត់ដែលជាអ្នកផ្សព្វផ្សាយពីកូននេនសីហា។
ចំណុចសំខាន់តើត្រូវជួយកូននេន
សីហារបៀបណា?និងការជួយកសាង
កុដសម្រាប់ព្រះសង្ឃគង់នៅនិងទិញ
ដីបន្ថែមដើម្បីពង្រីកនិងកសាងវត្ត។
ខ្ញុំនឹងចាត់ឱ្យតំណាងរបស់ខ្ញុំទៅជួប
ព្រះចៅអធិការវត្តនិងកូននេនសីហា
ដោយរួមដំណើរជាមួយអួន សារ៉ាត់
ដើម្បីពិភាក្សាដោះស្រាយជាក់ស្តែង។
សូមអរគុណកូនអួន សារ៉ាត់ដែលបាន
ជួយផ្សព្វផ្សាយពីកូននេន សីហានិង
សូមអរគុណសប្បុរសជនដែលបាន
ជួយដល់កូននេនសីហាដើម្បីកសាង
ព្រះវិហារនិងសូមអំពាវនាវសូមបន្ត
ជួយរហូតរួចរាល់នូវព្រះវិហារនេះ។
ចំណែកខ្ញុំទទួលខុសត្រូវលើការជាវ
ដីពង្រីកវត្តនិងកសាងកុដសម្រាប់
ព្រះសង្ឃគង់នៅ។
ផ្ញើប្រគេនការស្រឡាញ់និងក្តីអាណិតចំពោះកូននេនសីហាពីតា៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។