ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី​ ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយធនាគារពាណិជ្ជកម្ម​ក្រៅប្រទេសនៃកម្ពុជា​ (FTB)

(ភ្នំពេញ) ៖នៅរសៀលថ្ងៃទី១៩​ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួនលើកិច្ចសហការរវាងធនាគារពាណិជ្ជកម្ម​ក្រៅប្រទេសនៃកម្ពុជា​ (FTB) និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

បន្ទាប់ពីក្រុមការងារធនាគារបានធ្វើបទបង្ហាញរបស់ខ្លួនរួច ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ប្រាប់ដល់ភាគីធនាគារ​ ពិចារណាផ្តល់ការគាំទ្រដល់វិស័យកសិកម្ម និងផ្តល់កម្ចីដល់អ្នកស្ថិតនៅក្នុងវិស័យនេះ ឱ្យបានទូលំទូលាយ និងក្នុងអត្រាការប្រាក់ទាបសមរម្យ​​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។