ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ

Hot News: ឆ្មាំសមុទ្រអាមេរិកអះអាងថា មនុស្សទាំង៥នាក់ ក្នុងនាវាមុជទឹក Titanបានបាត់បង់ជីវិតទាំងអស់!

(បរទេស) ៖ ទីភ្នាក់ចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រឹកថ្ងៃសុក្រនេះ បានឲ្យដឹងថានាវាមុជទឹក Titan ដែលបានបាត់ខ្លួនអស់រយៈពេលជាច្រើនថ្ងៃនោះគឺមកទល់ពេលនះអាចអះអាងបានថាពួកគេបានផ្ទុះស្លាប់នៅបាតសមុទ្រទាំងអស់ហើយ។

ប្រភពដដែលបានបញ្ជាក់ថាកំទេចកទីដែលសេសសល់ពីនាវា Titan ត្រូវបានគេប្រទះឃើញនៅក្បែរទៅនឹងខ្មោចនាវា Titanic នេះបើយោងតាមការបញ្ជាក់ ដោយឆ្មាំសមុទ្រ របស់សហរដ្ឋអាមេរិក ដោយក្នុងនោះផ្នែកកន្ទុយនាវា ត្រូវបានរកឃើញនៅចំងាយប្រមាណ ជាកន្លះគីឡូម៉ែត្រ ពីសាកសពនាវា Titanic។

មុនពេលការប្រកាស ដោយឆ្មាំសមុទ្រនេះផងដែរ ក្រុមហ៊ុនអ្នកជំនាញរុករក បាតសមុទ្រ OceanGate Expeditions ដែលជាអ្នកប្រតិបត្តិការនាវា Titan នោះបានចេញសេចក្តីថ្លែងការណ៍ដែរ ហើយថាអ្នកដំណើរទាំង៥នាក់ ដែលស្ថិតនៅក្នុងនាវានោះ គឺបានបាត់បង់ជីវិតអស់ទៅហើយ ទាំងគួរឲ្យសោកស្តាយបំផុត។

គួរឲ្យដឹងដែរថា អ្នកដំណើរទាំង៥នាក់នោះ មានរួមមានលោក Hamish Harding សេដ្ឋីពាន់លាននិងជាអ្នករុករកផងលោក Paul Henry Nargeolet​អ្នកជំនាញរុករកជនជាតិបារាំងលោក Shahzada Dawood និងកូនប្រុសឈ្មោះ Suleman Dawoodសេដ្ឋីជនជាតិប៉ាគីស្ថាននិងប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន OceanGate Expedition លោក Stockton Rush៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។