ព័ត៌មានជាតិ

កម្មាធិការគណបក្សខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាពឃោសនាបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា នីតិកាលទី ៥ ឆ្នាំ២០២៤

(កំពង់ចាម) ៖ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម នាវេលាម៉ោង ៤:៣០ នាទី រសៀលថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាពឃោសនាបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា នីតិកាលទី ៥ ឆ្នាំ២០២៤ និងផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ។

កិច្ចប្រជុំមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ខ្លូត ផន អនុប្រធានគណៈប្រចាំការគណបក្សខេត្ត ឯកឧត្តម កៅ សុខអាន អនុប្រធានគណៈបក្សខេត្ត ឯកឧត្តម លោកជំទាវ សមាជិកគណៈអចិន្ត្រៃយ៍ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកគណៈកម្មាធិការគណបក្សខេត្ត និងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួនទៀត។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។