ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា សូមបងប្អូនប្រជាពលរដ្ឋយើងបង្កេីនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជុំវិញវិធានការ បង្ការការពារ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩​ ដែលកំពុងតែប្រឈម “ក្នុងព្រឹត្តិការណ៍សហគមន៍២០-កុម្ភៈ”

(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី០៦ ខែកក្ដដា ឆ្នាំ២០២១សូមបងប្អូនប្រជាពលរដ្ឋយើងបង្កេីនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជុំវិញវិធានការ បង្ការការពារ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩​ ដែលកំពុងតែប្រឈមក្នុងព្រឹត្តិការណ៍សហគមន៍​២០-កុម្ភៈ ដោយយើងត្រូវបន្តអនុវត្ត និងសូត្រឲ្យបានរត់មាត់នូវយ័ន្តការពារដ៏ស័ក្តិសិទ្ធិរបស់សម្តេចតេជោ គឺ ៣ការពារ និង ៣កុំ ជាពិសេសត្រូវទៅចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា។
ដើម្បីបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០- កុម្ភៈ គឺផ្តើមចេញពីយើងទាំងអស់គ្នា!!!

ការប្រកាសបែបនេះត្រូវបាន ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណអភិបាលខេត្តកំពង់ចាម​ លើកឡើង ក្នុងពិធីសំណេះសំណាល​ និងចែកអំណោយដ៏ថ្លៃ​ថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈ រដ្ឋបាលខេត្តកំពង់ចាម ជូនដល់ប្រជាពលរដ្ឋដែលជួបការលំបាកដោយសារវិបត្តិកូវីដ-១៩​ ក្នុងស្រុកព្រៃឈរ ប្រមាណ២៥០ គ្រួសារ ដែលពិធីនេះធ្វើឡេីងនៅក្នុងបរិវេណ​ វិទ្យាល័យ​ គន្ធបុប្ផា​ ស្ថិតនៅក្នុងឃុំមៀន ស្រុកព្រៃឈរ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវជាអភិបាលរងខេត្ត, មន្ទីរ-អង្គភាពជុំវិញខេត្ត, អាជ្ញាធរស្រុកព្រៃឈរ និងមន្ត្រីពាក់ព័ន្ធមួយចំនួន។ ចៅ វង្សI.K.Team.

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។