ព័ត៌មានជាតិ

កិច្ចប្រជុំ​ ស្តីពីការចុះពិនិត្យការអភិវឌ្ឍ និងការគ្រប់គ្រងនៅតាមបណ្តាមន្ទីរពេទ្យបង្អែកខេត្តសៀមរាប​

(សៀមរាប) ៖ នៅថ្ងៃអង្គារ ទី០២ ខែមេសា ឆ្នាំ២០២៤ នៅបន្ទប់ប្រជុំមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប​ លោក​ ពិន ប្រាកដ អភិបាលរងខេត្ត​ តំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប បានចូលរួមក្នុងកិច្ចប្រជុំ​ ស្តីពីការចុះពិនិត្យការអភិវឌ្ឍ និងការគ្រប់គ្រងនៅតាមបណ្តាមន្ទីរពេទ្យបង្អែកខេត្តសៀមរាប​ ក្រោមការដឹកនាំដោយ​ ឯកឧត្តម ឈឺ ហុង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្តម ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរសុខាភិបាល​ ប្រធាន​ អនុប្រធានការិយាល័យសុខាភិបាល​ស្រុកប្រតិបត្តិ​ ប្រធានមន្ទីរពេទ្យបង្អែកស្រុក​ ព្រមទាំងមន្ត្រីពាក់ព័ន្ធ។

គោលបំណងចនៃកិច្ចប្រជុំនេះ​ គឺដើម្បីស្តាប់លទ្ធផល​ និងទទួលព័ត៌មានត្រឡប់មកអំពីចុះពិនិត្យការអភិវឌ្ឍ និងការគ្រប់គ្រងនៅតាមបណ្តាមន្ទីរពេទ្យបង្អែកទាំង៤ ក្នុងចំណោមមន្ទីរពេទ្យបង្អែកសរុបចំនួន៥​ របស់ខេត្តសៀមរាប រួមមាន មន្ទីរពេទ្យបង្អែកពួក មន្ទីរពេទ្យបង្អែកសូទ្រនិគម មន្ទីរពេទ្យបង្អែកក្រឡាញ់ និងមន្ទីរពេទ្យបង្អែកអង្គរជុំ។ ការចុះពិនិត្យពីកិច្ចអភិវឌ្ឍ និងការគ្រប់គ្រងនៅមន្ទីរពេទ្យបង្អែកក្នុងខេត្តសៀមរាបនាពេលនេះ គឺជាជុំទី២ហើយដោយចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ ០២ ខែមេសា ឆ្នាំ២០២៤ ដោយផ្តោតការត្រួតពិនិត្យជាសំខាន់លើ ហេដ្ឋារចនាសម្ព័ន្ធក្នុងទីធ្លាមន្ទីរពេទ្យ និងតំណភ្ជាប់ ធនធានមនុស្ស សេវាគ្លីនិក ឧបករណ៍ បរិក្ខារ និងឱសថ ការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ ការលើកកម្ពស់គុណភាពសេវា លក្ខខណ្ឌច្បាប់ និងរដ្ឋបាល។ ជាលទ្ធផលបានបង្ហាញថាមន្ទីរពេទ្យបង្អែកទាំងបួនមានការរីកចម្រើនច្រើនបើធៀបជាមួយការចុះពិនិត្យនៅជុំទី១ក្នុងឆ្នាំ២០២៣ រាល់ចំណុចខ្វះខាតបានបំពេញយ៉ាងល្អ បើទោះបីមិនទាន់បានគ្រប់ជ្រុងជ្រោយតាមការចង់បានតែជាជំហានដ៏ខ្លីខាងមុខអ្វីៗទាំងអស់នឹងកែលម្អដើម្បីផ្តល់សេវាជូនបងប្អូនប្រជាពលរដ្ឋឱ្យបានល្អតាមការចង់បាន។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។