ព័ត៌មានជាតិ

សូមអបអរសាទរវិស័យអប់រំ នៃខេត្តសៀមរាបទទួលបានជ័យលាភី ក្នុងសន្និបាតក្រសួងអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២២-២០២៣ និងលើកទិសដៅឆ្នាំសិក្សា២០២៣-២០២៤

(សៀមរាប) ៖ សន្និបាតក្រសួងអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២២-២០២៣ និងលើកទិសដៅឆ្នាំសិក្សា២០២៣-២០២៤ ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៣១ខែមីនា ដល់ថ្ងៃទី២ខែមេសា ឆ្នាំ២០២៤​ ពិធីបើកក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និង
ពិធីបិទក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

អង្គសន្និបាតក៏បានប្រកាសជ័យលាភីមានដូចខាងក្រោមៈ
១-លោក លី ប៊ុនណា ទទួលបានជ័យលាភីជាប្រធានមន្ទីរគំរូ
២-លោក ឈុំ រ៉ឺ នាយកវិទ្យាល័យបាយ័ន ទទួលបានពានរង្វាន់ជ័យលាភីលេខ៤ ជានាយកសាលាល្អ
៣-លោក គឹម ឡេង នាយកវិទ្យាល័យ ១០ មករា ១៩៧៩ ទទួលបានពានរង្វាន់ជ័យលាភីលេខ៧ ជានាយកសាលាល្អ
៤-លោក ហុង ហ៊ុយអ៊ាន អនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន ព្រះឥន្ទកោសា ទទួលបានពានរង្វាន់ជ័យលាភីលេខ៣ ជាសាលាស្អាត
៦-លោកស្រី ហ៊ឹម សេដ្ឋា គ្រូបង្រៀនគណិតវិទ្យា ថ្នាក់ទី១ នៅសាលាបឋមសិក្សាវត្តបូព៌ ទទួលបានពានរង្វាន់ ជ័យលាភីលេខ១
៧-លោកស្រី ឈឿង ណាវី គ្រូបង្រៀនភាសាខ្មែរ ថ្នាក់ទី២ នៅសាលាបឋមសិក្សាខ្នារ ទទួលបានពានរង្វាន់ ជ័យលាភីលេខ៤
៨-កញ្ញា ដោម រ៉ា គ្រូបង្រៀនគណិតវិទ្យា ថ្នាក់ទី១ នៅសាលាបឋមសិក្សាកេសរារាម ជ័យលាភីលេខ៦

មួយវិញទៀត​ ការទទួលស្គាល់ជ័យលាភីសាលារៀនគំរូឆ្នាំសិក្សា២០២២-២០២៣​ រួមមាន​ :

មត្តេយ្យសិក្សាជា សាលារៀនគំរូ
១-មត្តេយ្យសិក្សា ធនធានអង្គរ
២-មត្តេយ្យសិក្សា ធនធានសូទ្រនិគម
បឋមសិក្សា ជា សាលារៀនគំរូ
១- សាលាបឋមសិក្សា ក្រវ៉ាន់
២- សាលាបឋមសិក្សា វត្តបូព៌
៣- សាលាបឋមសិក្សា អំពិល
៤- សាលាបឋមសិក្សា វេស្សវ័ណ
៥- សាលាបឋមសិក្សា មុខនាគ
៦- សាលាបឋមសិក្សា ខ្នារ

វិទ្យាល័យ និងវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសជា សាលារៀនគំរូ
១-វិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសពួក
២- វិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង
៣- វិទ្យាល័យ ១០ មករា ១៩៧៩
៤- វិទ្យាល័យ ហ៊ុន សែន វត្តស្វាយ
៥- វិទ្យាល័យ អង្គរ
៦- អនុវិទ្យាល័យមិត្តភាពខ្មែរ ជប៉ុន ព្រះឥន្ទកោសា៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។