(ព្រៃវែង) :ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្ត និងលោកជំទាវ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក សិដ្ឋ សំណាង អគ្គនាយកក្រុមហ៊ុន បុរីមង្គលថ្មី ដែលបានឧបត្ថម្ភថវិកា ២,០០០,០០០៛ (ពីរលានរៀល)ក្នុងការរៀបចំព្រឹត្តិការណ៍ប្រណាំងទូក ង ខេត្តព្រៃវែង ឆ្នាំ២០២២ នាថ្ងៃទី១៥-១៦ ខែតុលា ឆ្នាំ២០២២ នាពេលខាងមុខនេះ។
ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ សូមជូនពរដល់ លោក សិដ្ឋ សំណាង សូមបានជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។