ព័ត៌មានជាតិ

រដ្ធបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម បណ្ឌិត ងិន បាណាល់ និងលោកជំទាវ សុខ ចន្ធូ ដែលបានឧបត្ថម្ភ ដើម្បីសម្រាប់ទុកប្រើប្រាស់ក្នុងប្រតិបត្តិការប្រយុទ្ធនឹងជំងឺវីរុសកូវីដ-១៩

(ខេត្តព្រៃវែង) ថ្ងៃចន្ទ ១១រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ រដ្ធបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម បណ្ឌិត ងិន បាណាល់ និងលោកជំទាវ សុខ ចន្ធូ ព្រមទាំងបុត្រ ដែលបានឧបត្ថម្ភ ទឹកអាល់កុល ចំនួន ២០កាន និងទឹកបរិសុទ្ធ ចំនួន ២០០កេស ជូនដល់រដ្ឋបាលខេត្តព្រៃវែងសម្រាប់ទុកប្រើប្រាស់ក្នុងប្រតិបត្តិការប្រយុទ្ធនឹងជំងឺវីរុសកូវីដ-១៩ ដែលកំពុងតែគំរាមកំហែងដល់សុខភាព និងអាយុជីវិតប្រជាជនកម្ពុជានាពេលនេះ។

នេះជាកាយវិការ និងទឹកចិត្តដ៏ស្មោះសររបស់លោកទាំងពីរដែលបានឧបត្ថម្ភទឹកអាកុល និងទឹកសុទ្ធទាំងអស់នេះ សម្រាប់រដ្ឋបាលខេត្តក្នុងការប្រតិបត្តិការងារនេះ។

រដ្ឋបាលខេត្ត និងប្រជាពលរដ្ឋខេត្តព្រៃវែងទាំងមូលសូមជូនពរដល់ ឯកឧត្តម បណ្ឌិត ងិន បាណាល់ និងលោកជំទាវ សុខ ចន្ធូ ព្រមទាំងបុត្រ សូមបានជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជៀសផុតពីជំងឺកូវីដ-១៩ ដ៏កាចសាហាវដែលកំពុងតែគំរាមកំហែងទូទាំងពិភពលោកនេះ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។