ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង អញ្ជើញជួបសំណេះសំណាល និងនាំយកថវិកា និងសម្ភារ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ ឧបត្ថម្ភជូនគណៈកម្មការ និងកីឡាករទូក ង ទាំង៤៩ទូក ដែលចូលរួមប្រណាំងក្នុង ព្រះរាជពិធីបុណ្យ អុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នៅបរិវេណវិទ្យាល័យ ជា សុីម ជ្រោយចង្វារ រាជធានីភ្នំពេញ

(ភ្នំពេញ) ៖ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០៣ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញជួបសំណេះសំណាល និងនាំយកថវិកា និងសម្ភារ របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង លោកជំទាវ កែ សួន សុភី ឧបត្ថម្ភជូនគណៈកម្មការ និងកីឡាករទូក ង ទាំង៤៩ទូក ដែលចូលរួមប្រណាំងក្នុង ព្រះរាជពិធីបុណ្យ អុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលប្រព្រឹត្តទៅនៅបរិវេណវិទ្យាល័យ ជា សុីម ជ្រោយចង្វារ រាជធានីភ្នំពេញ។ ក្នុងនោះរួមមាន÷
១- ឧបត្ថម្ភទូក ង ខ្នាតវែង ចំនួន ១៧ទូក ក្នុងមួយទូក ទទួលបាន: ថវិកា ២លានរៀល អង្ករ២០០គ.ក ទឹកសុទ្ធ៥កេស មី៦កេស ទឹកត្រី2យួរ ទឹកស៊ីអីវ២យួរ ត្រីខ២កេស តែបៃតង១០កេស ភេសជ្ជៈM150=៣កេស និងស្រា៤កេស។

២-ឧបត្ថម្ភទូក ង ខ្នាតខ្លី ចំនួន ៣២ទូក ក្នុងមួយទូកទទួលបាន: ថវិកា ៨០ម៉ឺនរៀល អង្ករ១០០គ.ក ទឹកសុទ្ធ២កេស មី៣កេស ទឹកត្រី១យួរ ទឹកស៊ីអីវ១យួរ ត្រីខ១កេស តែបៃតង៥កេស ភេសជ្ជៈM150=២កេស និងស្រា២កេស។

៣- ឧបត្ថម្ភអនុគណៈកម្មការបច្ចេកទេស និងគ្រប់គ្រងទូកខេត្ត ចំនួន ២លានរៀល
៤-ឧបត្ថម្ភគណៈសន្តិសុខ សណ្ដាប់ធ្នាប់ខេត្ត ចំនួន២លានរៀល
៥-ឧបត្ថម្ភអនុគណៈកម្មការសុខាភិបាលខេត្ត ចំនួន ២លានរៀល
៦-គណៈកម្មការគ្រប់គ្រងវិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ ចំនួន ៥០ មុឺនរៀល

ក្នុងពិធីនោះដែរ​ ឯកឧត្តមអភិបាលខេត្ត ក៏បានពាំនាំការសាកសួរសុខទុក្ខរបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង លោកជំទាវ កែ សួន សុភី និងបាន​ធ្វើការណែនាំ ដល់​ក្រុមកីឡាករ​ចំណុះទូក​ទាំង​អស់ត្រូវ​រក្សា​ឲ្យ​បាន​នូវ​ស្មារតីរឹងមាំស្វាហាប់​សាមគ្គីភាព ចេះស្រលាញ់និងជួយគ្នាទៅវិញទៅមក ខិតខំប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយ កម្លាំងចិត្តជាមួយ​កីឡាករ​ក្នុង​ក្រុម និងគោរព​បទបញ្ជា​របស់​គណៈកម្មការដឹកនាំនាពេលប្រឡងប្រណាំង។

ឯកឧត្តមអភិបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រោលជ្រៅចំពោះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង លោកជំទាវ កែ សួន សុភី ព្រមទាំងឯកឧត្តម ឧកញ៉ា ថា្នក់ដឹកនាំ និងសប្បុរស់ជននានា ដែលបាន​ឧបត្ថម្ភទូកងខេត្តព្រៃវែង។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។