ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធីបុណ្យអង្គកថិនទាន ដែលផ្ដួចផ្ដើមដោយឯកឧត្តម ព្រំ សុខា

រសៀលថ្ងៃសុក្រ ១២កើត ខែកត្តិក ឆ្នាំ ថោះ​​ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីបុណ្យអង្គកថិនទាន ដែលផ្ដួចផ្ដើមដោយឯកឧត្តម ព្រំ សុខា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងលោកជំទាវ ដើម្បីដង្ហែទៅវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសិមាវត្ត ហ្លួងរកាខ្នុរ (ហៅវត្តកណ្ដាល) ស្ថិតក្នុងភូមិទី៧ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។