ព័ត៌មានជាតិ

គណៈកម្មាធិការសាខា និងក្រុមប្រតិបត្តិសាខា នាំយកសម្ភារៈប្រើប្រាស់ (ដំណេក) ចំនួន ២០០កញ្ចប់(ខ្នើយ ភួយ មុង កន្ទេល) ប្រគល់ជូន ប្រធានគណៈកម្មការវីរុសកូវីដ-១៩(COVID-19) សម្រាប់ផ្ដល់ជូនបងប្អូនប្រជាពលរដ្ធកំពុងសម្រាកព្យាបាល

(ខេត្តព្រៃវែង)៖ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាខេត្ត បានដឹកនាំគណៈកម្មាធិការសាខា និងក្រុមប្រតិបត្តិសាខា នាំយកសម្ភារៈប្រើប្រាស់ (ដំណេក) ចំនួន ២០០កញ្ចប់(ខ្នើយ ភួយ មុង កន្ទេល) ប្រគល់ជូន ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និង ជាប្រធានគណៈកម្មការវីរុសកូវីដ-១៩(COVID-19) ដើម្បីចូលរួមឧបត្ថម្ភដល់អ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាល។

នាឱកាសនោះ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត និងជាប្រធានគណៈកម្មការវីរុស (COVID-19) ខេត្ត សូមថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅបំផុតចំពោះ សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដែលមានឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ជាប្រធានកិត្តិយសសាខា ដែលបានឧបត្ថម្ភនូវសម្ភារៈប្រើប្រាស់ទាំងអស់នេះដល់ គណៈកម្មការវីរុស (COVID-19) ខេត្ត សម្រាប់ផ្ដល់ជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងតែសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅតាមមណ្ឌលព្យាបាលក្នុងខេត្តព្រៃវែងនេះ។

ឯកឧត្តម អភិបាលខេត្ត បានបន្តទៀតថា ទាំងនេះគឺជាការយកចិត្តទុក្ខដាក់ របស់សម្ដេចគតិព្រឹទ្ធបណ្ឌិត ប្រធាន កាកបាទក្រហមកម្ពុជា ក្នុងការចូលរួមចំណែកយ៉ាងសំខាន់ ជាមួយនឹងរដ្ឋបាលខេត្ត ក៏ដូចជាគណៈកម្មការវីរុស (COVID-19) ខេត្ត ដើម្បីទំនុបបម្រុងដល់បងប្អូនប្រជាពលរដ្ឋដែលគាត់កំពុងតែសម្រាកព្យាបាលនៅជំងឺ
កូវីដ-១៩។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។