ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា សូមអបអរ លោកយាយវ័យ១០០ឆ្នាំ រស់នៅសង្កាត់កំពង់ចាម ស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារកូវីដ-១៩ ទទួលបានអំណោយលើកទឹកចិត្តពីសម្តេចតេជោ នាយករដ្ឋមន្ត្រី

(កំពង់ចាម) ព្រឹកថ្ងៃទី០១១ ខែសីហា ឆ្នាំ២០២១ លោកវេជ្ជបណ្ឌិត គីមសួរ ភីរុណ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោក ចាន់ ផល្លី អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាម ព្រមទាំងសហការី អញ្ជើញអមដំណើរ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រគល់ជូនដល់លោកយាយ០១ រូប រស់នៅក្នុងក្រុងកំពង់ចាម ដែលលោកយាយបានស្ម័គ្រចិត្តអញ្ជើញចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១
១.លោកយាយ គីម សុក្ខន អាយុ១០០ ឆ្នាំ រស់នៅសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ដែលបានប្រគល់ជូនលោកយាយ ០១ រូបនាពេលនោះរួមមាន÷
-ថវិកាចំនួន ៣លានរៀល .មី ១០ កេស .ត្រីខ ០១កេសធំ .ទឹកសុទ្ធ ០២កេស .អង្ករ ០៤បេ .ទឹកត្រី ០២យួរ និងប្រេងឆា ០២ដប ៕ រូបភាព: ធារ៉ា

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។