ព័ត៌មានជាតិ

អបអរសាទរ ខួបលេីកទី១៥ ទិវាអតីតយុទ្ធជន​កម្ពុជា​ ២១​ មិថុនា​ ២០២២

(កំពង់ចាម) :នៅព្រឹកថ្ងៃ ទី​១៧​ ខែមិថុនា​ ឆ្នាំ​២០២២​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសសាខាសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ចាម និង ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជេីញ​ចូលរួមជាគណៈអធិបតីក្នុងពិធីអបអរសាទរ ខួបលេីកទី១៥ ទិវាអតីតយុទ្ធជន​កម្ពុជា​ ២១​ មិថុនា​ ២០២២​ ក្រោមអធិបតីភាព​ ឯកឧត្ដមនាយឧត្តមសេនីយ៍​ គន់​ គីម​ ទេសរដ្ឋមន្រ្តីទទួលបេសកកម្មពិសេស អនុប្រធាន​ ននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា​ តំណាងដ៏ខ្ពង់ខ្ពស់​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ និងជាប្រធាន​សមាគមអតីតយុទ្ធជនកម្ពុជា​។ ពិធីនេះធ្វើឡើងនៅសាលសន្និសីទសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីសំណាក់​ អភិបាលរងខេត្ត ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា អតីតយុទ្ធជនខេត្តកំពង់ចាម​ ចូលរួមប្រមាណជាង ៤០០នាក់ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។