ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមប្រជុំរៀបចំពិធីបុណ្យសព ឯកឧត្ដម ព្រឹទ្ធាចារ្យ ហ៊ុន ណេង

(កំពង់ចាម) :នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមប្រជុំរៀបចំពិធីបុណ្យសព ឯកឧត្ដម ព្រឹទ្ធាចារ្យ ហ៊ុន ណេង សមាជិកគណៈកម្មធិការអចិន្ត្រៃយ៍រដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និងជាប្រធានគណៈកម្មការរៀបចំបុណ្យសពឯកឧត្តម ព្រឹទ្ធាចារ្យ ហ៊ុន ណេង។ កិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មការនៃរដ្ឋសភា មេបញ្ហាការរងនៃបញ្ជាការដ្ឋានកងអង្គរក្ស អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធមួយចំនួន។

សូមជម្រាបថា ឯកឧត្ដម ព្រឹទ្ធាចារ្យ ហ៊ុន ណេង ត្រូវជាបងប្រុសបង្កើតសម្ដេចតេជោ ហ៊ុន សែន បាន ទទួលមរណភាព កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៦:២៥នាទីល្ងាច ក្នុងជន្មាយុ ៧២ឆ្នាំ ដោយគាំបេះដូង។

សពរបស់ឯកឧត្ដម ព្រឹទ្ធាចារ្យ ហ៊ុន ណេង បានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅក្នុងភូមិគ្រឹះ ភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដែលនឹងត្រូវដង្ហទៅបញ្ចុះ នៅលើទីតាំងជើងភ្នំប្រុស នាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។