ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន បានឈានចូលសួរសុខទុក្ខ និងនាំយកគ្រឿងបរិភោគ និងថវិកាទៅជូនលោកតា ហួយ ថៃ ចាស់ជរាគ្មានទីពឹង អាយុ ៩២ឆ្នាំ លោកយាយ យឹម លិ អាយុ ៧២ឆ្នាំ និងលោកយាយ ស្វាយ សារ៉ូ អាយុ ៧៧ឆ្នាំ ឃុំកោះរកា

មុនអញ្ជើញមកដល់កន្លែងកម្មវិធីសំណេះសំណាល និងសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ចំនួន ១ ២០០នាក់ ដែលបានរៀបចំក្នុងបរិវេណវត្តព្រះធាតុតេជះមានជ័យរតនារាម ឯកឧត្តមបានឈានចូលសួរសុខទុក្ខ និងនាំយកគ្រឿងបរិភោគ និងថវិកាទៅជូនលោកតា ហួយ ថៃ ចាស់ជរាគ្មានទីពឹង អាយុ ៩២ឆ្នាំ លោកយាយ យឹម លិ អាយុ ៧២ឆ្នាំ និងលោកយាយ ស្វាយ សារ៉ូ អាយុ ៧៧ឆ្នាំ ឃុំកោះរកា។ គ្រឿងបរិភោគមានជាអង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិការម្នាក់ៗ ២០ ០០០០រៀល។ ដោយឡែក ក្មួយស្រីដែលលោកតា ហួយ ថៃ ពឹងអាស្រ័យនៅជាមួយក៏ទទួលបានប្រាក់ឧបត្ថម្ភចំនួន ២០ ០០០០រៀលផងដែរ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។