ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារលោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន សមាជិកគណៈកម្មាធិការសាខា

(ខេត្តព្រៃវែង)៖ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាងឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពឧបាសិកា ជា សាក់ ដែលត្រូវជាម្តាយបង្កើតរបស់ លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន សមាជិកគណៈកម្មាធិការសាខា ដែលទទួលមរណៈភាពកាលពីម៉ោង ១៤:១៥នាទីរសៀល នាថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ នៅភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ក្នុងជន្មាយុ ៩៣ឆ្នាំ ដោយជរាពាធ។

នាឱកាសនោះ ឯកឧត្តមឧកញ៉ា អនុប្រធានអចិន្ត្រៃយ៍សាខា បានពាំនាំនូវប្រសាសន៍ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា និងឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត ចូលរួមសំដែងនូវការសោកស្ដាយ អាលោះ អាល័យជាទីបំផុតចំពោះការបាត់បង់ ឧបាសិកា ជា សាក់ ដែលនេះគឺជាការបាត់បង់មាតា ជីដូន ជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ មានទឹកចិត្តសន្តោសប្រណី ដ៏ថ្លៃថ្លា បានពលីកម្មជាច្រើន បូជាគ្រប់បែបយ៉ាង ទាំងកម្លាំងកាយចិត្ត មិនគិតពីការនឿយហត់ លំបាក លំបិន ជំនះរាល់ឧបសគ្គនានា ដើម្បីកូនៗ ព្រមទាំងចៅ និងសង្គមជាតិ ព្រមទាំងក្រុមគ្រួសារ ជាទីស្រឡាញ់។

បច្ច័យចូលរួមបុណ្យសរុបចំនួន ៨០០,០០០រៀល ក្នុងនោះ សាខាខេត្ត បច្ច័យចំនួន ៥០០,០០០រៀល ឯកឧត្តមឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍សាខា បច្ច័យចំនួន ២០០,០០០រៀល លោកស្រី អ៊ុក មាសសូលីណា នាយិកាសាខាខេត្ត បច្ច័យចំនួន ១០០,០០០រៀល។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។