ព័ត៌មានជាតិ

សិក្ខាសាលាស្តីពីតួនាទីនៃការចែករំលែកពត៌មានឥណទាន ក្នុងការពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទាន សម្រាប់សហគ្រិនធនតូច និងមធ្យម ក្នុងវិស័យទេសចរណ៍

(សៀមរាប) ៖ នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤នៅសណ្ឋាគារអង្គរមេរីខល​ លោក​ ង៉ូវ​ សេងកាក់​ អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណ:អភិបាលខេត្តសៀមរាប បានចូលរួមសិក្ខាសាលាស្តីពីតួនាទីនៃការចែករំលែកពត៌មានឥណទាន ក្នុងការពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទាន សម្រាប់សហគ្រិនធនតូច និងមធ្យម ក្នុងវិស័យទេសចរណ៍​ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមគមទេសចរណ៏កម្ពុជា លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនក្រេឌិតប្សូរ៉ូឌេមបូឌា លោក លោកស្រីសហគ្រិន ប្រតិបត្តិករទេសចរណ៍។

សិក្ខាសាលានេះ​ ផ្តោតសំខាន់លើការលើកកំពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដែលទាក់ទងនឹងរបាយការណ៏ឥណទាន ដើម្បីអោយសហគ្រិនធនតូច និងមធ្យមនៅក្នុងវិស័យទេសចរណ៏អាចគ្រប់គ្រង និងកែលម្អគុណភាពផ្នែកហិរញ្ញវត្ថុ និងទ្រទ្រង់អាជីវកម្មអោយមានភាពល្អប្រសើរទ្បើង ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។