ព័ត៌មានជាតិ

ពិធីបើកវគ្គបណ្តុះបណ្តាលថ្នាក់មូលដ្ឋានជំនាញផលិតព័ត៌មាន ផលិតកម្មវិធីព័ត៌មានសម្រាប់ធ្វើការផ្សព្វផ្សាយលើបណ្តាញសង្គម

(ភ្នំពេញ) វិមាន ៧មករា ៖ ព្រឹកថ្ងៃសុក្រ ៤រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃ០១ ធ្នូ ខែវិច្ឆិកា ឆ្នាំ២០២៣ ពិធីបើកវគ្គបណ្តុះបណ្តាលថ្នាក់មូលដ្ឋានជំនាញផលិតព័ត៌មាន ផលិតកម្មវិធីព័ត៌មានសម្រាប់ធ្វើការផ្សព្វផ្សាយលើបណ្តាញសង្គម ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ជុំ កុសល សមាជិកគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។

ដោយមានការចង្អុលបង្ហាញពីថ្នាក់ដឹកនាំខុទ្ទកាល័យគណបក្ស និងទទួលបានការឯកភាពពីសំណាក់ឯកឧត្តម សោម សឿន ប្រធានក្រុមការងារគេហទំព័រគណបក្សប្រជាជនកម្ពុជា ក្នុងការពង្រឹង និងពង្រីកបន្ថែមផ្នែកផ្សព្វផ្សាយ និងផលិតមាតិកាព័ត៌មានឲ្យកាន់តែមានប្រសិទ្ធភាព ដើម្បីឈានទៅរកការផលិតនិងចែកចាយមាតិកាព័ត៏មានផ្ទាល់ខ្លួន ( TV Online ) សម្រាប់បណ្តាញផ្សព្វផ្សាយរបស់គណបក្ស ឯកឧត្តម ប៉ាន់ខែម ប៊ុនថន អនុប្រធានខុទ្ទកាល័យគណៈកម្មាធិការកណ្តាលបានសម្រេចបើកវគ្គបណ្តុះបណ្តាលជំនាញព័ត៌មានក្នុងនោះរួមមាន ការហ្វឹកហាត់ជំនាញអាននិងសរសេរព័ត៌មាន បង្កើត និងការសម្រួលខ្លឹមសារ ពិនិត្យអក្ខរាវិរុទ្ធ ការចាប់ប្លង់រូបភាព និងវីដេអូ បច្ចេកទេសផ្សាយបន្តផ្ទាល់ បច្ចេទេសកាត់តសម្លេង។

សិក្ខាកាមចូលរូមវគ្គបណ្តុះបណ្តាលនេះមានចំនួន ៥៥រូប រួមមានសមាជិកយុវជន គ.៩៨ សមាជិកក្រុមការងារគេហទំព័គណបក្សប្រជាជនកម្ពុជា ក្រុមការងារទូរទស្សន៌ CTN និងមន្ត្រីជំនាញផ្នែកព័ត៏មានមកពីស្ថាប័នជុំវិញគណកម្មាធិការកណ្តាល។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។