ព័ត៌មានជាតិ

ទិដ្ឋភាពខ្លះៗក្នុងខេត្តកែបកំពុងរៀបចំទីតាំងប្រារព្ធព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១០ ជុំទី៣ ឆ្នាំ២០២៣

(ខេត្តកែប) ៖ នាថ្ងៃស្អែកនេះ ព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១០ ជុំទី៣ ឆ្នាំ២០២៣ នឹងត្រូវប្រារព្ធធ្វើឡើងនៅខេត្តកែប។ យ៉ាងណាមុិញ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ គេសង្កេតឃើញមានការរៀបចំស្តង់តាំងពិព័រណ៍ ឆាកប្រគុំតន្ត្រី និងឆាកវេទិកាជាបណ្តើរៗ ស្ថិតនៅតាមបណ្តោយផ្លូវឆ្នេរកែប ចាប់ពីផ្សារក្តាមរហូតដល់មុខសាលាខេត្ត។

សូមរំលឹកផងដែរថា ពិធីបុណ្យសមុទ្រប្រចាំឆ្នាំនៅកម្ពុជា ចាប់ផ្តើមធ្វើឡើងតាំងពីតំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានបញ្ជូលជាសមាជិកពេញសិទ្ធិរបស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ក្នុងអង្គមហាសន្និបាតលើកទី៧ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១ នៅទីក្រុងតូបាកូតា នៃប្រទេសសេណេហ្គាល់។

ចាប់តាំងពីពេលនោះមក ព្រះរាជាណាចក្រកម្ពុជាបានរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រជារៀងរាល់ឆ្នាំ ដែលធ្វើឡើងវិលជុំនៅតាមខេត្តបណ្តោយឆ្នេរសមុទ្រទាំង៤របស់ខ្លួន។ ដោយឡែកឆ្នាំ២០២៣នេះ ខេត្តកែបគឺជាម្ចាស់ផ្ទះដែលត្រូវរៀបចំព្រឹត្តិការណ៍នេះឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១ដល់ទី៣ ខែធ្នូ ឆ្នាំ២០២៣។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។