ព័ត៌មានជាតិ

លោកវរសេនីយ៍ឯក ឈឿង គឹមសុង បាននាំយកថវិកាចំនួន( មួយលានរៀល ) ដើម្បីជួយសម្រួលដល់ការព្យាបាលជម្ងឺ លោកវរសេនីយ៍ទោ អ៊ុក សុវត្ថិ (ដែលលោកមានជម្ងឺ ទឹកនោមផ្អែម )

(បាត់ដំបង) ៖ នាព្រឹកថ្ងៃ អង្គារ ៥ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ៣០ ខែ មករា ឆ្នាំ២០​២៤ ដោយបានការអនុញ្ញាតពី ឯកឧត្តម ឧត្តមសេនី​យ៍ទោ សាត គឹមសាន ស្នងការ នៃ​ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចាត់តាំង លោក វរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរង ជំនួយដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បាននាំយកថវិកាចំនួន ១.០០០.០០០ ( មួយលានរៀល ) ដើម្បីជួយសម្រួលដល់ការព្យាបាលជម្ងឺ លោកវរសេនីយ៍ទោ អ៊ុក សុវត្ថិ នាយរងការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល (ដែលលោកមានជម្ងឺ ទឹកនោមផ្អែម ) ។

លោកវរសេនីយ៍ឯក ឈឿង គឹមសុង បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខចំ​ពោះលោកវរសេនីយ៍ទោ អ៊ុក សុវត្ថិ និងក្រុមគ្រួសារពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ទោស្នងការ ខណៈដែលលោកកំពុងជាប់បំពេញការ ងារមិនបានអញ្ជើញមកដោយផ្ទាល់ទើបលោកចាត់ តាំងឱ្យលោកមកជាតំណា​ងនាពេលនេះ ក្នុងនោះឯកឧត្តមស្នងការ សូមជូនពរ​លោក វរសេនីយ៍ទោ អ៊ុក សុវត្ថិ ឆាប់បានធូរស្បើយពី​រោគាដើម្បីបានបំពេញភារកិច្ចបម្រើជាតិបម្រើប្រជាពលរដ្ឋបន្តទៀត។

លោកវរសេនីយ៍ទោ អ៊ុក សុវត្ថិ បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការយកចិត្តទុក្ខដាក់គិតគូរអំពីសុខទុក្ខក៏​ដូច​ជាការលំបាករបស់មន្រ្តីថ្នាក់ក្រោមពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ទោ ស្នងការ រួមទាំងថ្នាក់ដឹកនាំផ្សេងៗ និងកងកម្លាំងនគរបាល ទាំងអស់ សូមមានសុខ​ភាពល្អ អាយុ យឺនយូរនិងទទួលបាន ជោគជ័យគ្រប់ភារ កិច្ច៕ដោយព្រំ ហន!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។